ព័ត៌មានថ្មីៗ

រយៈពេល៥ខែដើមឆ្នាំ២០១៩ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានជាង ៦០០ករណី

បានផ្សាយនៅ ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ2019 02:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា នារយៈពេល៥ខែដើមឆ្នាំ២០១៩នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរបានចំនួន ៦៣៨ករណី។ ការអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១៣៩ករណី ស្រុកអង្គរធំចំនួន៥៦ករណី ស្រុកពួកចំនួន ១១១ករណី ស្រុកបន្ទាយស្រីបានចំនួន ១១៥ករណី និងក្រុងសៀមរាបចំនួន ២១៧ករណី។

ប្រធានលេខាធិការដ្ឋានសហគមន៍លោក អឿន សំអុន បានឱ្យដឹងថាក្នុងរយៈពេល៥ខែដំបូងនេះ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះមកអាជ្ញាធរជាតិអប្សរាចំនួន ៩៨៧ករណី ក្នុងនោះក្រុមការងារបានផ្តល់ការអនុញ្ញាតតាមសំណូមពរចំនួន ៦៣៨ករណី។ ការអនុញ្ញាតនេះគឺផ្អែកទៅលើគោលការណ៍គ្រប់គ្រងលំនៅដ្ឋានស្របតាមលក្ខខណ្ឌនៃកិច្ចអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ ចំពោះការងារនេះ ប្រធានលេខាធិការដ្ឋានសហគមន៍បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលតែងសហការចូលរួម សម្រួលដល់ការងារនេះទទួលបានលទ្ធផលជាទីមោទនៈ។

ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការកែលម្អគេហដ្ឋានរបស់ខ្លួន សូមធ្វើការទំនាក់ទំនងជាមួយភូមិឃុំសង្កាត់ ដើម្បីដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះរបស់ខ្លួនមកលេខាធិការសហគមន៍អាជ្ញាធរជាតិអប្សរា៕





អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី     រូបភាព៖ លេខាធិការដ្ឋានសហគមន៍
ដំណើរការគម្រោងជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ(លេខ០១)និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩មក គ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
នាថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ នេះ ក្រុមការងារចម្រុះអន្តរក្រសួង រួមមាន ឯកឧត្តម ង៉ាន់ ភិរុន អភិបាលរងខេត្តសៀមរាប ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងស្នងការដ្ឋាននគរបាលខេត្ត និង កងកម្លាំងប្រដាប់អាវុធ នានា បានចុះ ត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅមុខបរិវេណប្រាសាទអង្គរវត្ត ដេីម្បីត្រៀមរៀបចំកិច្ចប្រជុំលេីកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្ធធ្វេីចាប់ពីថ្ងៃទី០៧ ដល់ ១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ក្រសួង មន្ទីរស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបរអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ម្ចាស់សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាជីវករ ព្រមទាំងសាធារណជនទាំងអស់ ជ្រាបថារាជរដ្ឋាភិបាលកម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ នៅខេត្តសៀមរាប ដោយមានការចូលរួមពីបណ្ដាប្រទេសអាស៊ានទាំង១០ និងអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានចុះសម្អាតស្លឹកឈើ កាយដីដែលកកនៅតាមមាត់ប្រព័ន្ធបង្ហូរទឹកតាមផ្លូវមុខប្រាសាទអង្គរវត្ត។ ការចុះអនុវត្តការងារនាពេលនេះជាសកម្មភាពប្រចាំថ្ងៃ ដែលក្រុមការងារតែងតែបានធ្វើទៀងទាត់ក្នុងន័យដើម្បីអនាម័យបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ៕

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
9133
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
43553
ខែនេះ
:
0124830
សរុប
:
009307112