ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបិទវគ្គអប់រំបរិស្ថានកុមារក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ2019 12:11 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោមកិច្ចសហការរវាងមន្ទីអប់រំ យុវជន និងកីឡាខេត្តសៀមរាប ស្ថាប័នធានាគុណភាពជប៉ុន (JQA) សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន និង អាជ្ញាធរជាតិអប្សរាបានអនុវត្តកម្មវិធីអប់រំបរិស្ថានកុមារដើម្បីបញ្ជ្រៀបចំណេះដឹងអំពីបរិស្ថាន នៅសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ និងសាលាបឋមសិក្សាគោកគ្រើល។ កម្មវិធីបញ្ជ្រៀបចំណេះដឹងបរិស្ថាននេះមានរយៈពេល៧ខែ ពោលគឺចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៨ និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីបិទវគ្គ លោក Saturu KISHINO តំណាងស្ថាប័នធានាគុណភាពជប៉ុនបញ្ជាក់ថា ការ បណ្តុះគំនិតឱ្យកុមារមានទម្លាប់ចេះគិតនិងស្រឡាញ់បរិស្ថានពីក្មេង នឹងបណ្តុះគំនិតស្រឡាញ់បរិស្ថានរបស់ពួកគេកាន់តែ ច្រើននាពេលអនាគត។ កម្មវិធីនេះបានជំរុញការផ្លាស់ប្តូរឥរិយា បថរបស់សិស្សដើម្បីលុបបំបាត់ឬកាត់បន្ថយសំរាមក្នុងសាលារៀនឱ្យមានទេសភាពស្អាត។ សម្រាប់ទិសដៅអនាគត លោកសង្ឃឹមថា សិស្សានុសិស្សនិងសាលាទាំងអស់នឹងមានភាពម្ចាស់ការ ឯករាជ្យក្នុង ការថែរក្សាបរិស្ថានដោយខ្លួនឯង ព្រមទាំងអាចបង្រៀនសាលាផ្សេងៗឱ្យយល់ដឹងពីបរិស្ថានកាន់តែទូលំទូលាយ។

អ្នកគ្រូ អឿម វណ្ណៈ បង្រៀនថ្នាក់ទី៦ «ក» នៃសាលាបឋមសិក្សាដូនឪ បានកត់សម្គាល់ថា ក្រោយពីទទួលបានការអប់រំបរិស្ថាន សិស្សចេះសម្អាតបរិស្ថានជុំវិញខ្លួន ចេះញែកសំរាម និងបន្ថយការប្រើសំរាម ហើយយកចំណេះដឹងទៅអនុវត្តនៅ តាមសហគមន៍បានទៀតផង។ អ្នកគ្រូនឹងបន្តជំរុញនិងបណ្តុះស្មារតីសិស្សក្នុងការស្រឡាញ់បរិស្ថានដល់ពួកគេគ្រប់ជំនាន់ ព្រោះបរិស្ថានស្អាត នាំឱ្យមានសុខភាពល្អ និងអារម្មណ៍ស្រស់ថ្លា។

ក្នុងនាមប្រធានគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ក៏បានថ្លែង អំណរគុណដល់ស្ថាប័នធានាគុណភាពជប៉ុន ដែលបានចូលរួមជាមួយអាជ្ញាធរជាតិ អប្សរាក្នុងការជំរុញនិងលើកកម្ពស់បរិស្ថានដ៏មានប្រសិទ្ធិភាពក្នុងរមណីយដ្ឋានអង្គរ ព្រោះការងារបរិស្ថានចាំបាច់មានការចូលរួមទាំងអស់គ្នា និងប្រើរយៈពេលយូរ ទើបសម្រេចបានផល៕


















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហាប់ គឹមអាន
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។ សូមពិនិត្យមើលសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1076
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
04224
ខែនេះ
:
0168153
សរុប
:
009350435