ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាអនុញ្ញាតជួសជុលកែលម្អ និងតសំយ៉ាបមុខផ្ទះចំនួន១៩ករណីដល់ប្រជាជនក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ2019 09:14 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រៅពីកិច្ចការអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់លើការអប់រំអំពីតម្លៃបេតិកភណ្ឌ និងការដោះស្រាយទុក្ខលំបាកផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ។

ជាក់ស្តែងនៅព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុក-ក្រុងចំនួន៤ បានចុះត្រួតពិនិត្យ និងអនុញ្ញាតការស្នើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន១៩ករណីលើ២៥ករណី ដែលក្នុងនោះរួមមាន៖ ១)ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងបានអនុញ្ញាតបានចំនួន១០ករណី ២)ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាបបានអនុញ្ញាត៥ករណី ៣)ក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំបានអនុញ្ញាត១ករណី ៤)ក្រុមការងារសហគមន៍ប្រចាំស្រុកពួកបានអនុញ្ញាតចំនួន៣ករណី៕














អត្ថបទដោយ៖ លោកយី សុថា     រូបភាពដោយ៖ ក្រុមការងារសហគមន៍
ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ដោយភាពមហិមានៃសំណង់ ទឹកមុខញញឹមនៃចម្លាក់មុខព្រហ្មនៃប្រាង្គប្រាសាទបាយ័ន រួមនឹងក្បូរក្បាច់រចនា និងចម្លាក់ពិពណ៌នានូវជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសម័យនោះផង ប្រាសាទនេះបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។
ក្រៅពីការងារអភិរក្សជួសជុលបេតិកភណ្ឌ ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឧទ្យានអង្គរឲ្យបានល្អប្រសើរ ក៏ជាភារកិច្ចដ៏សំខាន់មួយទៀតក្នុងឧទ្យានអង្គរ។ ក្នុងកិច្ចការនេះ អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ដើម្បីពង្រឹងកម្មវិធីអភិវឌ្ឍន៍សហគមន៍ក្នុងឧទ្យានអង្គរ ដូចជា ទេសចរណ៍ សិប្បកម្ម អប់រំសុខភាព និងអនាម័យជាដើម។
ប្រជាពលរដ្ឋជាង៣០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
ប្រាសាទតាកែវកំពុងត្រូវបានអភិរក្សជួសជុល ដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA តាំងពីឆ្នាំ២០០៧មក។ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីជំនាញជាច្រើនរូប បានអញ្ជើញទៅពិនិត្យការដ្ឋានផ្ទាល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានភាពជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នCSAនៃប្រទេសចិន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
9403
ម្សិលមិញ
:
16308
សប្តាហ៍នេះ
:
45552
ខែនេះ
:
0193660
សរុប
:
010874313