ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដង្ហែផ្កាប្រាក់សាមគ្គីចូលរួមកសាងកុដិនិងសមិទ្ធផលនានាក្នុងវត្តប្រាសាទលលៃ

បានផ្សាយនៅ ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ2019 08:55 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមកិច្ចផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា ពិសេសការចូលរួម ពីព្រះសង្ឃដែលមានព្រះមហាវិមលធម្ម ពិន សែម សិរីសុវ ណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និង ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សាលាគណខេត្តសៀមរាប រួមនឹងអាចារ្យ គណៈកម្មការ ពុទ្ធិ បរិស័ទ ជិតឆ្ងាយ បានដង្ហែផ្កាប្រាក់មហាសាមគ្គីទៅកាន់វត្តប្រាសាទលលៃ ស្ថិត ក្នុង ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ផ្កាប្រាក់មហាសាមគ្គីប្រព្រឹត្តឡើងពេលនេះដើម្បីកសាងកុដិ មួយខ្នងទំហំ២០.១៥ម x ១៦.៣៥ម កម្ពស់មួយជាន់ ធ្វើពីបេតុងប្រក់ក្បឿង សម្រាប់ព្រះសង្ឃគ ង់ នៅ ។ ការកសាងកុដិខាងលើ គឺស្ថិតក្នុងភាពចាំបាច់បំផុតរបស់ព្រះសង្ឃ ព្រោះព្រះ សង្ឃ បានសម្រេចនិមន្តពីកុដិចាស់ដែលមានទីតាំងនៅផ្នែកខាងលើនៃខឿនប្រាសាទលលៃ មកគង់ជាអចិន្ត្រៃយ៍នៅបរិវេណខាងក្រោម ដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរជាតិអប្សរាធ្វើការជួសជុល អភិរក្ស លើកតម្លៃ ប្រាសាទលលៃឱ្យចាកផុតពីហានីភ័យដោយសារធម្មជាតិ អាយុកាល និងការរស់នៅរបស់មនុស្ស។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានប្រកាសថា ផ្កាប្រាក់មហាសាមគ្គីដែលជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាដង្ហែទៅ កាន់វត្តប្រាសាទ លលៃមានចំនួនសរុប១០ ,៧៣២,១០០រៀល និង ២១,១៣៨ដុល្លារ ដែលក្នុងនោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា មានសទ្ធាជ្រះថ្លាចូលរួមចំនួន២០,០០០ម៉ឺនដុល្លារ៕





















អត្ថបទ៖ ហ៊ីង ស្រីរ័ត្ន   រូបភាព៖ លោក ហ៊ុំ រិទ្ធី   លោក ហាប់ គឹមអាន
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
0098
ម្សិលមិញ
:
5965
សប្តាហ៍នេះ
:
06063
ខែនេះ
:
0248738
សរុប
:
012756327