NEWS

អាជ្ញាធរជាតិអប្សរានិងស្ថាប័ន Dunhuang Academy ចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាពនិងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្ត

Published on 10 May 2019 08:37 AM Post By ៖ Apsara National Authority

នៅថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរានិងស្ថាប័ន Dunhuang Academy នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាពនិងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្តរវាងស្ថាប័នទាំងពីរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

អនុស្សារណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Zhao Shengliang នាយកប្រតិបត្តិនៃស្ថាប័ន Dunhuang Academy។ អនុស្សារណៈនេះ មានសុពលភាពរយៈពេល៣ឆ្នាំ ដែលមានខ្លឹមសារសំខាន់ៗផ្តោតលើការសិក្សាប្រៀបធៀបស្តីពីសិល្បៈព្រះពុទ្ធសាសនា ផ្លាស់ប្តូរការសិក្សាស្តីពីការអភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ ផ្លាស់ប្តូរគ្នាអំពីការប្រើប្រាស់ឯកសារស្រាវជ្រាវរួមគ្នា បង្កើតគម្រោងស្រាវជ្រាវរួមគ្នា ផលិតវីដេអូនិងរៀបចំពិព័រណផ្សព្វផ្សាយរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងរមណីយដ្ឋានរូងភ្នំMangao ផ្លាស់ប្តូរការសិក្សាស្រាវជ្រាវវប្បធម៌រវាងស្ថាប័នទាំងពីរ។

តាមរយៈកិច្ចសហការនេះ អាជ្ញាធរជាតិអប្សរារំពឹងថានឹងទទួលបានការរីកចម្រើនទាំងផ្នែកធនធានមនុស្សក្នុងកិច្ចអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំងការផ្សព្វផ្សាយទូលំទូលាយទៅកាន់ពិភពលោកអំពីរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ដែរថា ស្ថាប័ន Dunhuang Academy គឺជាស្ថាប័នចម្រុះនិងជាវិទ្យាស្ថានបណ្ឌិតសភាដែលបង្កើតឡើងដោយរដ្ឋាភិបាលចិននៅក្នុងឆ្នាំ១៩៩៤ ដើម្បីទទួលបន្ទុកការងារផ្នែកអភិរក្ស ស្រាវជ្រាវនិងផ្សព្វផ្សាយរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងជាស្ថាប័នជាតិអភិរក្សបុរាណវត្ថុល្បីៗនៅក្នុងប្រទេសចិន៕
















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
11167
Yesterday
:
15693
This Week
:
111560
This Month
:
0256002
Total
:
010212149