ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាថ្វាយព្រះពរព្រះចៅអធិរាជជប៉ុននៅស្ថានឯកអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ2019 08:46 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្វាយព្រះពរនិង​អបអរសាទរដល់ការ​ឡើងគ្រង​រាជ្យសម្បត្តិរបស់ព្រះករុណា ណារឺហិតូ ព្រះចៅអធិរាជជប៉ុន ដែលព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

ក្នុងនាមអាជ្ញាធរជាតិអប្សរា ទូលបង្គំយើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ចំពោះប្រទេសជប៉ុន ប្រជាជនជប៉ុន អ្នកជំនាញជនជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអភិរក្សនិងជួសជុលប្រាសាទនៅរមណីយដ្ឋានអង្គរ និងជំនួយ​គ្រប់បែបយ៉ាងចំពោះអាជ្ញាធរជាតិអប្សរានិងប្រជាជនកម្ពុជា។

ទូលបង្គំយើងខ្ញុំប្តេជ្ញាថែរក្សាចំណងមិត្តភាពដ៏ល្អថ្លៃថ្លានេះជាមួយប្រជាជាតិជប៉ុន ឱ្យបានរឹងមាំ ត្រចះត្រចង់ និងល្អប្រសើរជានិច្ចនិរន្តរ៍៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី
នារសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមអ្នកជំនាញការជាតិនិងអន្តរជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍នៃក្រសួងទេសចរណ៍។
ប្រាសាទទន្លេស្ងួត ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២របស់ព្រះបាទជ័យវរ្ម័នទី៧ មានទីតាំងស្ថិតនៅទិសខាងជើងក្រុងអង្គរធំ កសាងឡើងនាចុងស.វ.ទី១២។ មកដល់ពេលនេះ តួប្រាសាទ គ្រឹះប្រាសាទ និងរចនាសម្ពន្ធផ្សេងៗទៀតរបស់ប្រាសាទបានរងនូវការខូចខាតជាខ្លាំង ហើយពេលនេះអាជ្ញាធរជាតិអប្សរាក៏កំពុងដំណើរការជួសជុលឡើងវិញ ដោយមានផែនការជួសជុលរយៈពេលប្រមាណពីរឆ្នាំ។
ភ្នាក់ងារអភិរក្សព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា បានចុះទប់ស្កាត់និងឃាត់សកម្មភាពពលរដ្ឋ២នាក់ ដែលបានលួចគាស់កូនឈើប្រណិតក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការងារនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដែលស្ថិតនៅភូមិតាកុះ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តបតាមការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា ឱ្យប្រជាពលរដ្ឋចូលរួមដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ព្រះសង្ឃ សមណនិស្សិត រួមនិងពុទ្ធិបរិស័ទសរុបជាង ២០០នាក់បានចូលរួមដាំកូនឈើនៅខាងកើតប្រាសាទប្រិយ៍ ដែលស្ថិតនៅភូមិ-ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើដែលត្រូវបានដាំក្នុងពិធីនោះ រួមមាន កូនឈើគ្រញូងចំនួន ១,១៦០ដើម, ធ្នង់៣០០ដើម, និងឈើទាល ៥៤០ដើម។
បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍រកឃើញបដិមានេះស្ថិតក្នុងស្ថានភាពចៃដន្យដោយប្រជាជនដែលរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
2443
ម្សិលមិញ
:
15656
សប្តាហ៍នេះ
:
51649
ខែនេះ
:
0135510
សរុប
:
008742518