ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាថ្វាយព្រះពរព្រះចៅអធិរាជជប៉ុននៅស្ថានឯកអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ2019 08:46 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្វាយព្រះពរនិង​អបអរសាទរដល់ការ​ឡើងគ្រង​រាជ្យសម្បត្តិរបស់ព្រះករុណា ណារឺហិតូ ព្រះចៅអធិរាជជប៉ុន ដែលព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

ក្នុងនាមអាជ្ញាធរជាតិអប្សរា ទូលបង្គំយើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ចំពោះប្រទេសជប៉ុន ប្រជាជនជប៉ុន អ្នកជំនាញជនជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអភិរក្សនិងជួសជុលប្រាសាទនៅរមណីយដ្ឋានអង្គរ និងជំនួយ​គ្រប់បែបយ៉ាងចំពោះអាជ្ញាធរជាតិអប្សរានិងប្រជាជនកម្ពុជា។

ទូលបង្គំយើងខ្ញុំប្តេជ្ញាថែរក្សាចំណងមិត្តភាពដ៏ល្អថ្លៃថ្លានេះជាមួយប្រជាជាតិជប៉ុន ឱ្យបានរឹងមាំ ត្រចះត្រចង់ និងល្អប្រសើរជានិច្ចនិរន្តរ៍៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី
អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្តើមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ពន្ធ សម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ ក្នុងទិសដៅលើកគុណតម្លៃអង្គរដែលជានិមិត្តរូប ដួងព្រលឹងជាតិខ្មែរ និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។
នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀងដែលសរុបប្រមាណជាង១០០នាក់ បានមកទស្សនកិច្ចសិក្សានៅស្នាក់ការអាជ្ញាធរជាតិអប្សរាដើម្បីសិក្សាស្វែងយល់ពីការងារទូទៅ ពិសេសកិច្ចការអភិរក្សនិងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។

លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមនិស្សិតនិងគណៈប្រតិភូសាកលវិទ្យាល័យស្វាយរៀង។ លោកបានមានប្រសាសន៍ថា ទស្សនកិច្ចនាពេលនេះគឺប្រព្រឹត្តទៅស្របពេលដែលអាជ្ញាធរជាតិអប្សរាកំពុងប្រារព្ធពិធីរំលឹកខួប២៥ឆ្នាំរបស់ខ្លួន។ ជាមួយគ្នានេះដែរ លោកបានអញ្ជើញនិស្សិតទាំងអស់ទស្សនាការតាំងពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាស្វែងយល់ពីកិច្ចការមួយចំនួនទៀតដែលមានបង្ហាញនៅតាមស្ដង់នីមួយៗដែលស្ថិតនៅមុខប្រាសាទអង្គរវត្ត។

ក្នុងទស្សនកិច្ចខាងលើនេះដែរ អាជ្ញាធរជាតិអប្សរាក៏មានការធ្វើបទបង្ហាញទាក់ទងនឹងការងារគ្រប់គ្រងទូទៅ បទបង្ហាញពីកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ដូចជាការងារគ្រប់គ្រងទេសចរណ៍ ដែលមាននាយកដ្ឋានជំនាញឡើងធ្វើបទបង្ហាញទៅកាន់ក្រុមនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង៕






















អត្ថបទ៖ យី សុថា
រូបភាព៖ ហ៊ី ម៉េង ស្រៀង
កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
2265
ម្សិលមិញ
:
9584
សប្តាហ៍នេះ
:
48994
ខែនេះ
:
0329823
សរុប
:
010285970