ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាថ្វាយព្រះពរព្រះចៅអធិរាជជប៉ុននៅស្ថានឯកអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ2019 08:46 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្វាយព្រះពរនិង​អបអរសាទរដល់ការ​ឡើងគ្រង​រាជ្យសម្បត្តិរបស់ព្រះករុណា ណារឺហិតូ ព្រះចៅអធិរាជជប៉ុន ដែលព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

ក្នុងនាមអាជ្ញាធរជាតិអប្សរា ទូលបង្គំយើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ចំពោះប្រទេសជប៉ុន ប្រជាជនជប៉ុន អ្នកជំនាញជនជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអភិរក្សនិងជួសជុលប្រាសាទនៅរមណីយដ្ឋានអង្គរ និងជំនួយ​គ្រប់បែបយ៉ាងចំពោះអាជ្ញាធរជាតិអប្សរានិងប្រជាជនកម្ពុជា។

ទូលបង្គំយើងខ្ញុំប្តេជ្ញាថែរក្សាចំណងមិត្តភាពដ៏ល្អថ្លៃថ្លានេះជាមួយប្រជាជាតិជប៉ុន ឱ្យបានរឹងមាំ ត្រចះត្រចង់ និងល្អប្រសើរជានិច្ចនិរន្តរ៍៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី
ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF បានសហការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការជ្រើសរើសក្រុមប្រាសាទព្រះពិធូរមកធ្វើការអភិរក្សជួសជុល។ ក្នុងជំហានដំបូងគម្រោងនេះបានជ្រើសរើសយករានហាលនៃប្រាសាទកោរសក់ ដើម្បីធ្វើការជួសជុល ដែលនឹងត្រូវចំណាយពេលប្រមាណ៣ឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។
អ្នកស្រាវជ្រាវ និងទេសចរគ្រប់ជាតិសាសន៍ ដែលបានទៅដល់ប្រាសាទបាយ័ន តែងស្ញើចសរសើរនឹងចម្លាក់យ៉ាងរស់រវើក ដែលបង្ហាញពីជីវភាពរស់នៅ និងព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងក្នុងសម័យអង្គរ។
នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ក្រុមទី៤របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប បានបន្តចុះពិនិត្យសំណើរស្នើសុំរបស់ប្រជាពលរដ្ឋ ដើម្បីជួសជុលផ្ទះសម្បែងនៅភូមិតាប៉ាង សង្កាត់អំពិល ក្រុងសៀមរាប។ ក្នុងការចុះត្រួតពិនិត្យនោះ ក្រុមការងារសហគមន៍ក្រុមទី៤ បានសម្រេចអនុញ្ញាតចំនួន១២ករណី ក្នុងចំណោម១៥ករណី។
នារសៀលថ្ងៃទី២ ខែមីនា អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបពិភាក្សាគ្នាស្តីពីការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ឈានចូល២៥៦១។ ជំនួបពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
25483
ម្សិលមិញ
:
24645
សប្តាហ៍នេះ
:
25483
ខែនេះ
:
0142782
សរុប
:
011605378