ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាថ្វាយព្រះពរព្រះចៅអធិរាជជប៉ុននៅស្ថានឯកអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ2019 08:46 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្វាយព្រះពរនិង​អបអរសាទរដល់ការ​ឡើងគ្រង​រាជ្យសម្បត្តិរបស់ព្រះករុណា ណារឺហិតូ ព្រះចៅអធិរាជជប៉ុន ដែលព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

ក្នុងនាមអាជ្ញាធរជាតិអប្សរា ទូលបង្គំយើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ចំពោះប្រទេសជប៉ុន ប្រជាជនជប៉ុន អ្នកជំនាញជនជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអភិរក្សនិងជួសជុលប្រាសាទនៅរមណីយដ្ឋានអង្គរ និងជំនួយ​គ្រប់បែបយ៉ាងចំពោះអាជ្ញាធរជាតិអប្សរានិងប្រជាជនកម្ពុជា។

ទូលបង្គំយើងខ្ញុំប្តេជ្ញាថែរក្សាចំណងមិត្តភាពដ៏ល្អថ្លៃថ្លានេះជាមួយប្រជាជាតិជប៉ុន ឱ្យបានរឹងមាំ ត្រចះត្រចង់ និងល្អប្រសើរជានិច្ចនិរន្តរ៍៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0848
ម្សិលមិញ
:
2464
សប្តាហ៍នេះ
:
03312
ខែនេះ
:
0070921
សរុប
:
008915064