ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាស្វែងរកកិច្ចសហប្រតិបត្តិការអំពីការគ្រប់គ្រងសំណល់រឹងនិងទឹកកខ្វក់នៅរមណីយដ្ឋានអង្គរជាមួយអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 08:43 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក ហ្គីយ៉ូម ម៉ាឡតាវ៉ែន (Guillaume MALTAVARNE) មន្រ្តីផ្នែកទាក់ទាញវិនិយោគ បាន ជួបសំណេះសំណាលការងារជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់កិច្ចការគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់ក្នុងរមណីយដ្ឋានអង្គរ។

កិច្ចប្រជុំនេះ សភាពាណិជ្ចកម្មអឺរ៉ុបបានលើកឡើងនូវការងារសំខាន់ៗជាច្រើន ហើយការងារដែលជាអាទិភាពគឺ ការលើកកម្ពស់ពាណិជ្ជកម្ម ការសិក្សាអំពីសេដ្ឋកិច្ច និងផ្តោតសំខាន់លើការគ្រប់គ្រងសំណល់រឹង និងការគ្រប់គ្រងទឹកកខ្វក់។

ក្នុងនោះ អាជ្ញាធរជាតិអប្សរាក៏បានបង្ហាញនូវកិច្ចការរបស់ខ្លួនពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង (សំរាម) ទឹកកខ្វក់នៅក្នុងតំបន់អង្គរផងដែរ។ កត្តាពីរដែលបណ្តាលឱ្យមានសំរាម គឺកត្តាភ្ញៀវទេសចរ និងប្រជាជនក្នុងមូលដ្ឋាន ក៏ព្រោះប្រជាជននៅពុំទាន់យល់ដឹងទូលំទូលាយចំពោះការរក្សាសំរាម ការរក្សាអនាម័យឱ្យបានត្រឹមត្រូវជាដើម។

ចំពោះបញ្ហានេះ អាជ្ញាធរជាតិអប្សរាក៏មានសកម្មភាពមួយចំនួនដូចជា ការអប់រំឱ្យស្គាល់តម្លៃបេតិកភណ្ឌ ការគ្រប់គ្រងអនាម័យជុំវិញលំនៅដ្ឋាន និងផលប៉ះពាល់នៃការដុតសំរាម ការចោលថង់ប្លាស្ទិចពាសវាលពាសកាល។ លើសពីនេះ អាជ្ញាធរជាតិអប្សរាក៏មានសកម្មភាពប្រមូលសំរាម ប្រមូលស្លឹកឈើងាប់ សំណល់ផ្ទះបាយ ដើម្បីផលិតជីកំប៉ុសផងដែរ ក្រៅពីការងារដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ឱ្យក្រុមហ៊ុនវីហ្គ្រីនសម្អាតជាប្រចាំ។

ក្រោយពីពិភាក្សាស្វែងយល់ពីគ្នាទៅវិញទៅមក សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏បានបង្ហាញបំណងចង់ស្វែងយល់លទ្ធភាពដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាលក្ខណៈស្ថាប័ននិងស្ថាប័ន ឬវិស័យឯកជនណាមួយ ដើម្បីធ្វើការងាររួមគ្នាលើវិស័យគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់នៅរមណីយដ្ឋានអង្គរ៕










អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក ហ៊ុំ រិទ្ធី
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0432
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77086
ខែនេះ
:
0158363
សរុប
:
009340645