ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរានិងតំណាងស្ថានទូតបារាំងចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 03:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងស្ថានទូតបារាំង លោក Guillaume NARJOLLET ព្រមទាំងអ្នកជំនាញខ្មែរនិងបារាំងបានចុះត្រួតពិនិត្យមើលការវិវឌ្ឍនៃដំណើរការជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង។

ការដ្ឋានជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច បានចាប់ផ្តើមតាំងពីឆ្នាំ២០១២រហូតដល់បច្ចុប្បន្ន ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចជាការតម្រៀបថ្ម ការតថ្មតាមច្រាំងកសិន្ធុ ការបង្ហាប់ដី ការដំឡើងថែវខាងកើត និងខ្លោងទ្វារខាងកើតឡើងវិញបានយ៉ាងគួរឱ្យកត់សម្គាល់។ តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ ការជួសជុលអភិរក្សប្រាសាទមេបុណ្យខាងលិច អាចនឹងរួចរាល់ជាស្ថាពរនៅ៤ឬ៥ឆ្នាំខាងមុខនេះ។

សូមបញ្ចាក់ដែរថា ប្រាសាទមេបុណ្យខាងលិចមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែលមានលក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាជាព្រះវិស្ណុ ក្នុងឥរិយាបថផ្ទំមួយអង្គ ក្នុងប្រាសាទនោះផងដែរ៕















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី
សេចក្ដីជូនដំណឹងស្ដីពី

ការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ ក្នុងរមណីដ្ឋានអង្គរ
រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានចុះជួបសំណេះសំណាលនិងទទួលទានអាហារសាមគ្គី ជាមួយមន្ត្រី-បុគ្គលិក ភ្នាក់ងារអភិរក្សប្រាសាទនិងពលករក្រៅឧទ្យានអង្គរចំនួន១៥៥នាក់ ដែលមកពីទីតាំងផ្សេងៗគ្នាដូចជា នៅអភិរក្សដ្ឋានភ្នំគូលែន ចំនួន៥៤នាក់ នៅប្រាសាទបេងមាលា ស្ពានទ័ពជ័យ និងស្ពានព្រះទិស សរុបចំនួន៥១នាក់ ប្រាសាទចៅស្រីវិបុល វត្តចេតិយ បន្ទាយអំពិល ក្បាលស្ពាន និងបន្ទាយខ្យង សរុបចំនួន៥០នាក់។
ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបាននិងកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការចុះផ្សព្វផ្សាយអំពីគោលការណ៍ថែរក្សាបេតិកភណ្ឌ បទដ្ឋានគតិយុត្តិផ្សេងៗស្តីពីការសាងសង់ ការប្រើប្រាស់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាសហការជាមួយសមាគមធនធានមនុស្សខេត្តសៀមរាប និងសមាគមទេសចរណ៍ខេត្តសៀមរាប បានបង្កើតកម្មវិធីដាំដើមឈើប្រភេទកម្រចំនួនជាង២០០០ដើម នៅតំបន់បរិវេណខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដែលមានសមាជិកជាង៥០សណ្ឋាគារ និងក្រុមហ៊ុនបម្រើឱ្យវិស័យទេសចរណ៍ចូលរួម។ រីឯចំនួនអ្នកចូលរួមដាំមានប្រមាណជាង២០០០នាក់ ថែមទាំងមានអ្នកផ្តល់ឧបត្ថមកម្មវធី ៧ក្រុមហ៊ុនផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
1989
ម្សិលមិញ
:
5260
សប្តាហ៍នេះ
:
15159
ខែនេះ
:
0173048
សរុប
:
014232903