ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរានិងតំណាងស្ថានទូតបារាំងចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 03:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងស្ថានទូតបារាំង លោក Guillaume NARJOLLET ព្រមទាំងអ្នកជំនាញខ្មែរនិងបារាំងបានចុះត្រួតពិនិត្យមើលការវិវឌ្ឍនៃដំណើរការជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង។

ការដ្ឋានជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច បានចាប់ផ្តើមតាំងពីឆ្នាំ២០១២រហូតដល់បច្ចុប្បន្ន ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចជាការតម្រៀបថ្ម ការតថ្មតាមច្រាំងកសិន្ធុ ការបង្ហាប់ដី ការដំឡើងថែវខាងកើត និងខ្លោងទ្វារខាងកើតឡើងវិញបានយ៉ាងគួរឱ្យកត់សម្គាល់។ តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ ការជួសជុលអភិរក្សប្រាសាទមេបុណ្យខាងលិច អាចនឹងរួចរាល់ជាស្ថាពរនៅ៤ឬ៥ឆ្នាំខាងមុខនេះ។

សូមបញ្ចាក់ដែរថា ប្រាសាទមេបុណ្យខាងលិចមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែលមានលក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាជាព្រះវិស្ណុ ក្នុងឥរិយាបថផ្ទំមួយអង្គ ក្នុងប្រាសាទនោះផងដែរ៕















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី
ការដាក់ឱសានវាទបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសម្លេងខ្លាំងៗ និងទទួលទានគ្រឿងស្រវឹងនៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត បានចូលមកដល់នៅត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដូច្នេះដើម្បីលើកកម្ពស់បរិស្ថានស្អាត សោភ័ណភាពស្រស់បំព្រង ក៏ដូចជាលើកតម្លៃភាពជាសក្ការៈដ៏ឧត្តុង្គឧត្តមនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានបង្កើតក្រុមការងារចម្រុះធ្វើការអប់រំណែនាំផ្ទាល់នៅទីកន្លែងចាប់ពីថ្ងៃ០២ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។
នារដូវវស្សា ផ្លូវមួយចំនួនបានប្រឈមនឹងការខូចខាតដោយការដក់ទឹក និងជង្ហក់តូចៗជាច្រើន ដែលរំខានដល់ការធ្វើដំណើរ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។
បើទោះបីសម័យអង្គរដ៏រុងរឿងបានកន្លងហួសច្រើនសតវត្សរ៍ទៅហើយក្ដី តែអារ្យធម៌ ប្រពៃណី ទំនៀមទម្លាប់នៅសម័យនោះមិនទាន់ទៅណាឆ្ងាយឡើយ។ អារ្យធម៌ទាំងនោះមិនទាន់បាត់បង់ឡើយ គឺវាបន្តរស់នៅជាមួយអ្នកស្រុកអង្គរ ដែលបន្តប្រណិប័តន៍តពីដូនតារហូតមក។ ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អាំង ជូលាន យល់ថា អារ្យធម៌អង្គរមិនទាន់ស្លាប់ទៅណាទេ និងចង់ឱ្យថែរក្សាអារ្យធម៌នេះកុំឱ្យបាត់បង់។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង ពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការបដិសេធនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
11114
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
45534
ខែនេះ
:
0126811
សរុប
:
009309093