ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន ដល់អ្នកស្រុកអង្គរចំនួន៨៥គ្រួសារនៅខែមេសាឆ្នាំ២០១៩

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 01:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកស្រុកអង្គរចំនួន ៨៥គ្រួសារ បានទទួលការអនុញ្ញាតអោយជួសជុលកែលម្អលំនៅដ្ឋានឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា។

ប្រភេទនៃការជួសជុលកែលម្អ រួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងចំណោមអ្នកស្រុក៨៥គ្រួសារដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន៦គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន៥គ្រួសារ ស្រុកពួក ទទួលបានការអនុញ្ញាតចំនួន៧ករណី ក្រុងសៀមរាប ទទួលបានកាតអនុញ្ញាតចំនួន៥២គ្រួសារ និងស្រុកបន្ទាយស្រី ទទួលបានការអនុញ្ញាតបានចំនួន១៥គ្រួសារ។










អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត
នាព្រឹកថ្ងៃ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ព្រះសម្មទ្ធប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រី បុគ្គលិកជាច្រើនរូបនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់អង្គរក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យរួចផុតពីហានីភ័យទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ ជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកជាខ្លាំងដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ្ត សំណង់ប្រាសាទ និងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញនោះ អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីប្រុងពលីដើម្បីជួសជុលប្រាសាទនេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករំដោះទឹកភ្លៀងបញ្ចូលទៅបារាយណ៍ក្នុងរមណីយដ្ឋានអង្គរ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការបញ្ជៀសទឹកភ្លៀងដែលហូរចុះមកខ្លាំងពីតំបន់ភ្នំគូលែន ចូលទៅរក្សាទឹកទុកក្នុងបារាយណ៍ខាងលិច។ អ្នកជំនាញគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាពន្យល់ថា បច្ចុប្បន្នទឹកភ្លៀងបានហូរចុះមកច្រើនពីភ្នំគូលែនមករមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ដូច្នេះប្រសិនបើមិនបង្វែផ្លូវលំហូរទឹកឲ្យចូលមកក្នុងបារាយណ៍ខាងលិចនោះទេ នោះអាចនឹងមានជំនន់ទឹកភ្លៀង។
នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកជំទាវ រួមទាំងសហការី បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១២ នៅវត្តរាជបូណ៌ទៅតាមគន្លងប្រពៃណីខ្មែរនៃព្រះពុទ្ធសាសនា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
9267
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
43687
ខែនេះ
:
0124964
សរុប
:
009307246