ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន ដល់អ្នកស្រុកអង្គរចំនួន៨៥គ្រួសារនៅខែមេសាឆ្នាំ២០១៩

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 01:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកស្រុកអង្គរចំនួន ៨៥គ្រួសារ បានទទួលការអនុញ្ញាតអោយជួសជុលកែលម្អលំនៅដ្ឋានឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា។

ប្រភេទនៃការជួសជុលកែលម្អ រួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងចំណោមអ្នកស្រុក៨៥គ្រួសារដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន៦គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន៥គ្រួសារ ស្រុកពួក ទទួលបានការអនុញ្ញាតចំនួន៧ករណី ក្រុងសៀមរាប ទទួលបានកាតអនុញ្ញាតចំនួន៥២គ្រួសារ និងស្រុកបន្ទាយស្រី ទទួលបានការអនុញ្ញាតបានចំនួន១៥គ្រួសារ។










ដើម្បីឱ្យសាធារណៈជនទូទៅ យល់ដឹងឱ្យបានទូលំទំលាយអំពីដីធ្លីនៅក្នុងតំបន់ការពារមណីយដ្ឋានអង្គរ ដែលកំណត់ដោយព្រះរាជក្រឹត្យលេខ០០១នស ចុះថ្ងៃទី២៨ខែឧសភា ឆ្នាំ១៩៩៤ ដែលមានទំហំ៤០១ គីឡូម៉ែត្រក្រឡា រួមមានប្រាសាទ បរិវេណការពារប្រាសាទ ចែកចេញជាឧទ្យានចំនួនបី គឺឧទ្យានបន្ទាយស្រីមានទំហំ២០គីឡូម៉ែត្រក្រឡា ឧទ្យានកណ្តាលមានទំហំ៣៥១គីឡូម៉ែត្រក្រឡា ឧទ្យានរលួសមានទំហំ៣០ គីឡូម៉ែត្រក្រឡា និងគ្រប់ដណ្តប់លើក្រុង/ស្រុកចំនួន៥ ក្រុង/ស្រុក លើឃុំ/សង្កាត់ចំនួន២២ ឃុំ/សង្កាត់ លើភូមិចំនួន១១២ ភូមិ។
រមណីយដ្ឋានអង្គរ ជាទីតាំងប្រវត្តិសាស្ត្រ និងជាទីបុរាណដ្ឋានដែលទទួលបានកិច្ចការពារកម្រិតខ្ពស់បំផុតដែលមានផ្ទៃដីទំហំ ៤០១គីឡូម៉ែត្រក្រឡា គ្របដណ្តប់ភូមិសាស្ត្រក្រុង-ស្រុកចំនួន៥ សង្កាត់-ឃុំចំនួន២២ និងភូមិចំនួន១១២ភូមិ។ ជាមួយនឹងកិច្ចការពារកម្រិតខ្ពស់បំផុត រាល់ការប្រើប្រាស់ដីធ្លីផ្តេសផ្តាស់ និងការអភិវឌ្ឍមិនសមស្រប ដែលធ្វើឱ្យមានផលប៉ះពាល់ដល់តម្លៃសម្បត្តិបេតិកភណ្ឌ និងតម្លៃទេសភាពវប្បធម៌ស្ថិតនៅក្នុងតំបន់១ និងតំបន់២នឹងត្រូវទប់ស្កាត់។
នាព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងប្រធានគម្រោងនៅតាមការរដ្ឋាននីមួយៗ បានចុះត្រួតពិនិត្យនិងតាមដានដំណើរការវិវត្តការងារផ្សេងៗនៅក្នុងតំបន់អង្គរ។
ក្រុមការងារជួសជុល និងថែទាំផ្លូវរបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានបន្តអនុវត្តការងារបំពេញដីនៅតាមគ្រលុកទឹកដក់ជាច្រើនទីតាំងផ្សេងគ្នាបន្តបន្ទាប់ ដើម្បីរក្សាសោភ័ណភាព និងបង្ករលក្ខណៈងាយស្រួលសម្រាប់ធ្វើដំណើរទស្សនារបស់ភ្ញៀវទេសចរតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
នៅព្រឹកអង្គារ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានបន្តដាំកូនឈើគ្រញូង និងគគីរចំនួន៥០០០ដើមនៅបរិវេណព្រៃខាងកើតប្រាសាទបន្ទាយប្រីយ៍ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប ព្រះសង្ឃ កាយរិទ្ធនារីកម្ពុជា លោកគ្រូអ្នកគ្រូ គរុសិស្ស និងពុទ្ធបរិស័ទប្រមាណជា៥០០អង្គ/នាក់។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1102
ម្សិលមិញ
:
15656
សប្តាហ៍នេះ
:
50308
ខែនេះ
:
0134169
សរុប
:
008741177