ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន ដល់អ្នកស្រុកអង្គរចំនួន៨៥គ្រួសារនៅខែមេសាឆ្នាំ២០១៩

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 01:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកស្រុកអង្គរចំនួន ៨៥គ្រួសារ បានទទួលការអនុញ្ញាតអោយជួសជុលកែលម្អលំនៅដ្ឋានឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា។

ប្រភេទនៃការជួសជុលកែលម្អ រួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងចំណោមអ្នកស្រុក៨៥គ្រួសារដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន៦គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន៥គ្រួសារ ស្រុកពួក ទទួលបានការអនុញ្ញាតចំនួន៧ករណី ក្រុងសៀមរាប ទទួលបានកាតអនុញ្ញាតចំនួន៥២គ្រួសារ និងស្រុកបន្ទាយស្រី ទទួលបានការអនុញ្ញាតបានចំនួន១៥គ្រួសារ។










និស្សិតបុរាណវិទ្យាជំនាន់ទី២៥នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន១៤នាក់ បានបំពេញទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ពីអរិយធម៌ខ្មែរនៅក្នុងនិងក្រៅតំបន់រមណីយដ្ឋានអង្គររយៈពេល១០ថ្ងៃ ហើយបានបញ្ចប់កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យនិស្សិតបុរាណវិទ្យាឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសិក្សាដោយផ្ទាល់នៅតាមទីតាំងជាក់ស្តែងបន្ទាប់ពីរៀនទ្រឹស្តី ហើយក៏ជាជំនួយស្មារតីក្នុងការសរសេរបញ្ចប់សារណាដល់និស្សិតផងដែរ។
កាលពីថ្ងៃ៥ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាដឹកនាំដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានចុះសួរសុខទុក្ខ និងឧបត្ថម្ភការខូចខាតដំណាំស្រូវកាលពីឆ្នាំ២០១៦ ដោយឧបត្ថម្ភជាប្រាក់យ៉ាងតិច ចាប់ពី២០ម៉ឺនរៀល និងយ៉ាងច្រើន២ លានរៀលទៅតាមទំហំដីស្រែ និងបរិមាណស្រូវត្រូវបានខូចខាត។
សាលរបាំ ដែលស្ថិតក្នុងប្រាសាទតាព្រហ្ម បាននិងកំពុងជួសជុលដោយក្រុមអ្នកជំនាញពីប្រទេសឥណ្ឌា ដែលមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា។ គម្រោងជួសជុលសាលរបាំនេះ គឺស្ថិតក្នុងដំណាក់កាលទី២ ដែលត្រូវជួសជុលដំបូលកណ្តាល។
ឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាបានសហការជាមួយប្រទេសញូវហ្សេឡែន តាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរហៅកាត់ថា​ACHA បានកសាងទ្វារគ្រប់គ្រងទឹកចេញចូលកសិន្ធុនៃប្រាសាទចៅស្រីវិបុល តាំងពីចុងឆ្នាំ២០១៦មក ហើយគ្រោងនឹងបញ្ចប់នៅចុងខែឧសភានេះ។
ក្រៅពីការងារថែរក្សា គ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរក៏ដូចជាការលើកតម្លៃ បេតិកភណ្ឌរូបី និងអរូបី ប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារ សហគមន៍តែងចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ដោះស្រាយផលលំបាក និងបញ្ហាជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ តាមមូលដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
14076
ម្សិលមិញ
:
19861
សប្តាហ៍នេះ
:
51923
ខែនេះ
:
0051923
សរុប
:
010988907