ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន ដល់អ្នកស្រុកអង្គរចំនួន៨៥គ្រួសារនៅខែមេសាឆ្នាំ២០១៩

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 01:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកស្រុកអង្គរចំនួន ៨៥គ្រួសារ បានទទួលការអនុញ្ញាតអោយជួសជុលកែលម្អលំនៅដ្ឋានឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា។

ប្រភេទនៃការជួសជុលកែលម្អ រួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងចំណោមអ្នកស្រុក៨៥គ្រួសារដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន៦គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន៥គ្រួសារ ស្រុកពួក ទទួលបានការអនុញ្ញាតចំនួន៧ករណី ក្រុងសៀមរាប ទទួលបានកាតអនុញ្ញាតចំនួន៥២គ្រួសារ និងស្រុកបន្ទាយស្រី ទទួលបានការអនុញ្ញាតបានចំនួន១៥គ្រួសារ។










អាជ្ញាធរជាតិអប្សរាធ្លាប់បានជូនដំណឹងម្តងរួចមកហើយអំពីដំណើរការកំណាយបុរាណវិទ្យានៅស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធបុរាណស្រះ ទ្រង់ទ្រាយស្រះ និងស្រទាប់ដីចាក់បង្គរក្នុងស្រះ។
នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ។ ឥស្សរជនអញ្ជើញចូលរួមអមដំណើរនាពេលនេះមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីអ្នកមុខអ្នកការនៃស្ថាប័នយ៉ាងច្រើន។
ដោយសារការកើនឡើងនៃកម្តៅអាកាសធាតុ បណ្តាលឲ្យអាងស្តុកទឹកឆាប់រីងស្ងួត ធ្វើឱ្យការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តស្រុកពួកមានការខ្វះខាត។ ដើម្បីបំពេញតម្រូវការផលិតទឹកស្អាតឲ្យបានគ្រប់គ្រាន់ រដ្ឋាករទឹកស្វយ័តស្រុកពួក បានស្នើអាជ្ញាធរជាតិអប្សរាផ្តល់ទឹកបន្ថែមទៀតពីបារាយណ៍ខាងលិច។
យោងតាមរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០១៩ បង្ហាញថា ក្រុមការងារជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសដោយរអិលឬជំពប់ជើង ដួល គ្រេច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពុលអាហារជាដើមបាន១១៣ករណី។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0099
ម្សិលមិញ
:
2643
សប្តាហ៍នេះ
:
06263
ខែនេះ
:
0077675
សរុប
:
008449082