ព័ត៌មានថ្មីៗ

បង្ខះទឹកស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 08:33 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាធ្លាប់បានជូនដំណឹងម្តងរួចមកហើយអំពីដំណើរការកំណាយបុរាណវិទ្យានៅស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធបុរាណស្រះ ទ្រង់ទ្រាយស្រះ និងស្រទាប់ដីចាក់បង្គរក្នុងស្រះ។

កំណាយបុរាណវិទ្យាបានចាប់ផ្តើមតាំងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ហើយទឹកក្នុងស្រះត្រូវបានបង្ខះដើម្បីទុកលទ្ធភាពឲ្យក្រុមអ្នកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរាបំពេញការងារបន្តទៀត។

ក្នុងគោលបំណងដើម្បីឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិអាចផ្តិតយកទិដ្ឋភាពនៃប្រាសាទអង្គរវត្តឆ្លុះក្នុងទឹក ស្រះខាងត្បូងត្រូវបានអាជ្ញាធរជាតិអប្សរាបំពេញទឹកជាប្រចាំក្នុងកម្រិតអតិបរិមា៕
















ទាក់ទងនឹងការសាងសង់ផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជារឿងស្មុគ្រស្មាញនិងចម្រូងចម្រាស់បំផុតសម្រាប់ប្រជាជនដែលមិនគោរពទៅតាមបទដ្ឋានដែលកំណត់ដោយអង្គការយូណេស្កូ ហើយប្រាសចាកពីលក្ខខណ្ឌដែលត្រូវអនុគ្រោះ។ ផ្ទុយទៅវិញ បើប្រជាជនអនុវត្តទៅតាមអ្វីដែលបានកំណត់ ហើយមានលិខិតបញ្ជាក់ច្បាស់លាស់ថាខ្លួនជាប្រជាជនចាស់រស់នៅលើទឹកដីអង្គរ នោះមិនមានអ្វីចោទជាបញ្ហាសម្រាប់ការស្នើសុំពាក្យសាងសង់នោះទេ។
នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការ ICC-Angkor កន្លងទៅថ្មីៗនេះ អ្នកជំនាញAd Hoc នៃអង្គការយូណេស្កូ បានធ្វើបទបង្ហាញមួយចំនួន ដោយបានលើកករណីការបំផ្លិចបំផ្លាញបេតិកភណ្ឌតាមរយៈសង្គ្រាមស៊ីវិល។ ការលើកករណីនេះមកបង្ហាញក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ ICC-Angkor ជាការរំឭកដល់ស្ថាប័នពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សបេតិកភណ្ឌអង្គរ។
ស្របពេលដែលសំណង់ខុសច្បាប់បានរីករាលដាលយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមនឹងបញ្ហា បើទប់ស្កាត់មិនបានទាន់ពេលទេនោះ។
នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ី-អង្គរលើកទី២៨ អនុស្សរណៈយោគយល់គ្នាចំនួនពីរត្រូវបានចុះហត្ថលេខារវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងរវាងអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី (Indira Gandhi National Center for the Arts) ហៅកាត់ថា IGNCA នៃប្រទេសឥណ្ឌា។ ពិធីចុះហត្ថលេខានាពេលនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជា ប្រធានអាជ្ញាធរជាតិអប្សរា និងចុះហត្ថលេខដោយ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Xu Yan នាយករងតំណាងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន លោកស្រី Vinita SRISVASTAVA លេខាធិការរួមនៃមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី។
ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ប្រតិភូមកពីស្ថាប័នជាតិ ស្ថានទូត ស្ថាប័នផ្សេងៗដែលកំពុងមានសកម្មភាពជួសជុល ថែរក្សា និងអភិរក្សនៅរមណីយដ្ឋានអង្គរ បានចូលសម្តែងការគោរពដល់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0582
ម្សិលមិញ
:
5331
សប្តាហ៍នេះ
:
58435
ខែនេះ
:
0058435
សរុប
:
010995419