ព័ត៌មានថ្មីៗ

បង្ខះទឹកស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 08:33 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាធ្លាប់បានជូនដំណឹងម្តងរួចមកហើយអំពីដំណើរការកំណាយបុរាណវិទ្យានៅស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធបុរាណស្រះ ទ្រង់ទ្រាយស្រះ និងស្រទាប់ដីចាក់បង្គរក្នុងស្រះ។

កំណាយបុរាណវិទ្យាបានចាប់ផ្តើមតាំងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ហើយទឹកក្នុងស្រះត្រូវបានបង្ខះដើម្បីទុកលទ្ធភាពឲ្យក្រុមអ្នកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរាបំពេញការងារបន្តទៀត។

ក្នុងគោលបំណងដើម្បីឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិអាចផ្តិតយកទិដ្ឋភាពនៃប្រាសាទអង្គរវត្តឆ្លុះក្នុងទឹក ស្រះខាងត្បូងត្រូវបានអាជ្ញាធរជាតិអប្សរាបំពេញទឹកជាប្រចាំក្នុងកម្រិតអតិបរិមា៕
















ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
អាជ្ញាធរជាតិអប្សរា នឹងកាត់ធាងត្នោតងាប់ៗដែលមានហានិភ័យចំនួន៣៨០ដើម ស្ថិតនៅក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីលើកកម្ពស់សោភ័ណភាពទេសភាពប្រាសាទ ព្រមទាំងរក្សាសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទនេះ៕
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារជួសជុលនិងថែទាំផ្លូវ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានបន្តអនុវត្តសកម្មភាពការងារសម្អាត និងថែទាំស្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវផ្នែកខាងកើតកសិន្ធុុប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកធ្វើចរាចរអាចមើលឃើញបានច្បាស់ រក្សាបានសុវត្ថិភាពតាមដងផ្លូវ និងលើកសោភ័ណភាពនៃហេដ្ឋារចនាសម្ពនផ្លូវថ្នល់ សម្រួលដល់ការធ្វើចរាចរណ៍ និងសុវត្ថិភាពដល់ប្រជាជន ភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ។
រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរអប្សរា កិច្ចប្រជុំផ្ទៃក្នុងដើម្បីតាមដានអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦ នៃគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ ទៅលើគោលដៅការងារនៅតាមការដ្ឋានក្នុងតំបន់អង្គរទាំងផ្នែកអភិរក្ស និងអភិវឌ្ឍន៍។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្រ្តចារ្យ Azedine Beschaouch អគ្គលេខាធិការវិទ្យាសាស្រ្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ឯកឧត្តម លោកជំទាវ និងមន្រ្តីជំនាញគ្រប់នាយកដ្ឋានចំណុះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
6394
ម្សិលមិញ
:
7912
សប្តាហ៍នេះ
:
14306
ខែនេះ
:
0163876
សរុប
:
009913562