NEWS

បង្ខះទឹកស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា

Published on 03 May 2019 08:33 AM Post By ៖ Apsara National Authority

អាជ្ញាធរជាតិអប្សរាធ្លាប់បានជូនដំណឹងម្តងរួចមកហើយអំពីដំណើរការកំណាយបុរាណវិទ្យានៅស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធបុរាណស្រះ ទ្រង់ទ្រាយស្រះ និងស្រទាប់ដីចាក់បង្គរក្នុងស្រះ។

កំណាយបុរាណវិទ្យាបានចាប់ផ្តើមតាំងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ហើយទឹកក្នុងស្រះត្រូវបានបង្ខះដើម្បីទុកលទ្ធភាពឲ្យក្រុមអ្នកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរាបំពេញការងារបន្តទៀត។

ក្នុងគោលបំណងដើម្បីឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិអាចផ្តិតយកទិដ្ឋភាពនៃប្រាសាទអង្គរវត្តឆ្លុះក្នុងទឹក ស្រះខាងត្បូងត្រូវបានអាជ្ញាធរជាតិអប្សរាបំពេញទឹកជាប្រចាំក្នុងកម្រិតអតិបរិមា៕
















នៅថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរានិងស្ថាប័ន Dunhuang Academy នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាពនិងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្តរវាងស្ថាប័នទាំងពីរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀម លោក លឹម គង់ មានអាយុ៥៧ឆ្នាំ បានចំណាយពេលអស់រយៈពេល១៥ឆ្នាំជា អ្នកជួសជុលប្រាសាទ នៅ ក្នុង រមណីយដ្ឋាន អង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយ ជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជា ហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង។
នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្វាយព្រះពរនិង​អបអរសាទរដល់ការ​ឡើងគ្រង​រាជ្យសម្បត្តិរបស់ព្រះករុណា ណារឺហិតូ ព្រះចៅអធិរាជជប៉ុន ដែលព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក ហ្គីយ៉ូម ម៉ាឡតាវ៉ែន (Guillaume MALTAVARNE) មន្រ្តីផ្នែកទាក់ទាញវិនិយោគ បាន ជួបសំណេះសំណាលការងារជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់កិច្ចការគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់ក្នុងរមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងស្ថានទូតបារាំង លោក Guillaume NARJOLLET ព្រមទាំងអ្នកជំនាញខ្មែរនិងបារាំងបានចុះត្រួតពិនិត្យមើលការវិវឌ្ឍនៃដំណើរការជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង។
FirstPrev12345...209210NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
1
Today
:
2612
Yesterday
:
3521
This Week
:
06133
This Month
:
0077545
Total
:
008448952