ព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹងស្ដីពី ការកាត់ដកហូតដើមឈើ​ កាត់ដកហូតដើមឈើពាក់កណ្ដាលដើមនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ2019 10:43 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា


កំណាត់ផ្លូវវង់តូចចាប់ពីខាងកើតកសិន្ធុអង្គរវត្ត ដល់ខាងកើតស្រះស្រង់ប្រវែង៣៧៥៨ម៉ែត្រ ដែលរងនូវការខូចខាតដោយអន្លើ នឹងត្រូវចំណាយពេលប្រហែល៥ខែដើម្បីដំណើរការជួសជុលកែលម្អឡើងវិញ។ គម្រោងនេះបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០១៧ ដែលទទួលបន្ទុកជួសជុលដោយនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។
បន្ទាប់ពីបានធ្វើសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លើគ្រប់នាយកដ្ឋាន និងអង្គភាពទាំងអស់ គឺនៅតែបន្តភាពវិជ្ជមាន ដោយពុំមានភាពមិនអនុលោមណាមួយឡើយ ប៉ុន្តែមានចំណុចតាមសង្កេតចំនួន១៣ និងការផ្តល់អនុសាសន៍មួយចំនួនរបស់សវនករ ដែលតម្រូវឲ្យនាយកដ្ឋាននីមួយៗធ្វើការកែលម្អឡើងវិញ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងពិធីបិទសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារISO14001 នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។
អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹក បានសហការជាមួយក្រុមអ្នកជំនាញនៃបណ្តាសាកលវិទ្យាល័យចំនួន៥ក្នុងប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវឡើងវិញអំពីជីវៈចម្រុះ និងគុណភាពទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដងស្ទឹងសៀមរាប និងបឹងទន្លេសាប។ គម្រោងនេះមានឈ្មោះថា “គម្រោងវាយតម្លៃឡើងវិញនូវយន្តការធ្វើឲ្យមានស្ថិរភាពនៃជីវៈចម្រុះ (EMSB)” នឹងត្រូវចំណាយពេល៣ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0121
ម្សិលមិញ
:
1458
សប្តាហ៍នេះ
:
09883
ខែនេះ
:
0058356
សរុប
:
009431632