ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាផ្តល់ទឹកបន្ថែមដល់រដ្ឋាករទឹកស្វយ័តស្រុកពួក

បានផ្សាយនៅ ថ្ងៃទី 30 ខែ មេសា ឆ្នាំ2019 03:16 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដោយសារការកើនឡើងនៃកម្តៅអាកាសធាតុ បណ្តាលឲ្យអាងស្តុកទឹកឆាប់រីងស្ងួត ធ្វើឱ្យការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តស្រុកពួកមានការខ្វះខាត។ ដើម្បីបំពេញតម្រូវការផលិតទឹកស្អាតឲ្យបានគ្រប់គ្រាន់ រដ្ឋាករទឹកស្វយ័តស្រុកពួក បានស្នើអាជ្ញាធរជាតិអប្សរាផ្តល់ទឹកបន្ថែមទៀតពីបារាយណ៍ខាងលិច។

ឆ្លើយតបនឹងសំណើរនេះ អាជ្ញាធរជាតិអប្សរា បានផ្តល់ទឹកបន្ថែមចំនួនពីរលើកដល់រដ្ឋាករទឹកស្វយ័តស្រុកពួក ក្នុងខែមេសា ឆ្នាំ២០១៩ ដើម្បីជួយសម្រួលដល់តម្រូវការរបស់ប្រជាជនប្រើប្រាស់បានគ្រប់គ្រាន់នៅរដូវរាំងស្ងួត៕











អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក មាន់ ផានិត
នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។
កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុងធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។ សូមពិនិត្យមើលសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0430
ម្សិលមិញ
:
3019
សប្តាហ៍នេះ
:
80103
ខែនេះ
:
0161380
សរុប
:
009343662