ព័ត៌មានថ្មីៗ

សកម្មភាពភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះភ្ញៀវ និងប្រគល់សម្ភារៈជូនភ្ញៀវទេសចរក្នុងត្រីមាសទី១ឆ្នាំ២០១៩

បានផ្សាយនៅ ថ្ងៃទី 30 ខែ មេសា ឆ្នាំ2019 11:35 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
យោងតាមរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០១៩ បង្ហាញថា ក្រុមការងារជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសដោយរអិលឬជំពប់ជើង ដួល គ្រេច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពុលអាហារជាដើមបាន១១៣ករណី។

បញ្ហាទាំងនេះត្រូវបានភ្នាក់ងារទេសចរណ៍ដែលមានជំនាញសង្រ្គោះបឋមនិងមានបរិក្ខារសង្រ្គោះបឋមនៅជាប់ខ្លួនជួយសង្គ្រោះបឋមទាន់ពេលវេលានៅកន្លែងកើតហេតុក្នុងករណីស្រាលៗនិងសហការជាមួយនគរបាលទេសចរ និងនគរបាលការពារបេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យក្នុងករណីរបួសធ្ងន់ធ្ងរ។

ក្រុមភ្នាក់ងារទេសចរណ៍ក៏បានរើសសម្ភារៈភ្ញៀវដែលភ្លេចឬជ្រុះនៅតាមប្រាសាទចំនួន៩៣ករណី ដោយក្នុងនោះ សម្ភារៈចំនួន ៨៥ករណីត្រូវបានរកឃើញរួមមាន៖ ទូរសព្ទដៃ អាយផេត កាបូបស្ពាយ កាបូបយួរដៃ កាបូបលុយ កាតវីសារ និងម៉ាស៊ីនថតជាដើម ហើយបានរកឃើញនិងប្រគល់ជូនម្ចាស់ដើមវិញ។

ក្រៅពីសកម្មភាពសង្គ្រោះនិងការរើស ប្រគល់វត្ថុដែលភ្ញៀវបាត់ឬភ្លេច ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តិមិនសមរម្យបានចំនួន១៦៥ករណីរួមមាន៖ ការបង្ហោះដ្រូន (Drone) ការបន្ទោបង់ក្នុងបរិវេណប្រាសាទ ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ (ថតបង្ហាញម៉ូត ថតរូបភាពមិនសមរម្យ) ស្លៀកពាក់មិនសមរម្យ សម្តែងសៀកនៅក្នុងប្រាសាទ រៀបចំពិធីទទួលទានអាហារនៅក្នុងប្រាសាទ ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ធ្វើពិធីសាសនាដោយគ្នានការអនុញ្ញាត ថតរូបផ្សព្វផ្សាយពាណិជ្ជកម្មនិង គូរគំនូរលក្ខណៈទ្រង់ទ្រាយធំដោយមិនមានការអនុញ្ញាត។














អត្ថបទ៖ លោក ចិន ស៊ីយ៉ាំង    រូបភាព៖ ក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទ
នៅថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរានិងស្ថាប័ន Dunhuang Academy នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាពនិងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្តរវាងស្ថាប័នទាំងពីរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀម លោក លឹម គង់ មានអាយុ៥៧ឆ្នាំ បានចំណាយពេលអស់រយៈពេល១៥ឆ្នាំជា អ្នកជួសជុលប្រាសាទ នៅ ក្នុង រមណីយដ្ឋាន អង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយ ជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជា ហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង។
នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្វាយព្រះពរនិង​អបអរសាទរដល់ការ​ឡើងគ្រង​រាជ្យសម្បត្តិរបស់ព្រះករុណា ណារឺហិតូ ព្រះចៅអធិរាជជប៉ុន ដែលព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក ហ្គីយ៉ូម ម៉ាឡតាវ៉ែន (Guillaume MALTAVARNE) មន្រ្តីផ្នែកទាក់ទាញវិនិយោគ បាន ជួបសំណេះសំណាលការងារជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់កិច្ចការគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់ក្នុងរមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងស្ថានទូតបារាំង លោក Guillaume NARJOLLET ព្រមទាំងអ្នកជំនាញខ្មែរនិងបារាំងបានចុះត្រួតពិនិត្យមើលការវិវឌ្ឍនៃដំណើរការជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង។
ដើមដំបូងមុន12345...209210បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0026
ម្សិលមិញ
:
2643
សប្តាហ៍នេះ
:
06190
ខែនេះ
:
0077602
សរុប
:
008449009