ព័ត៌មានថ្មីៗ

ការថែទាំនិងជួសជុលផ្លូវថ្នល់ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 19 ខែ មេសា ឆ្នាំ2019 10:19 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាដួងព្រលឹងជាតិខ្មែរ អាជ្ញាធរជាតិអប្សរាបានប្រកាន់ខ្ជាប់នូវគោលការណ៍ពីរសំខាន់ គឺការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព ដែលចាំបាច់ត្រូវដើរទន្ទឹមគ្នា និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ផ្ដោតលើគោលការណ៍ខាងលើ សមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនបានរំលេចចេញតាមរយៈការជួសជុល និងអភិរក្សប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលធនធានមនុស្ស។

ដូចគ្នាដែរ ការកសាងហេដ្ឋារចនាសម្ពន្ធរូបវន្តដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកជាដើម ក៏បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋម្ចាស់ស្រុក។

ជាក់ស្តែង នាដើមឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាបានកែលម្អររួចរាល់ផ្លូវវង់ធំបាន១០គីឡូម៉ែត្រ និងផ្លូវផ្សេងទៀតជាច្រើន ហើយក៏កំពុងបន្តការជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ចេញពីផ្លូវជាតិលេខ៦ ទៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងផ្លូវពីព្រលានយន្តហោះមកអង្គរវត្តជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាមានផែនការកែលម្អផ្លូវទាំងអស់ក្នុងរមណីយដ្ឋានអង្គរ ឱ្យរួចរាល់ជាស្ថាពរក្នុងឆ្នាំ២០២០។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការកសាងផ្លូវថ្នល់នានាក្នុងតំបន់អង្គរ មានលក្ខណៈពិសេសខុសប្លែកពីកន្លែងដទៃទៀត ដោយត្រូវគោរពតាមបទដ្ឋានបេតិកភណ្ឌអន្តរជាតិ និងយកចិត្តទុកដាក់ថែរក្សាទេសភាពវប្បធម៌និងលក្ខណៈដើមនៃរមណីយដ្ឋាន ជាពិសេសគិតគូរដល់ផលប៉ះពាល់ផ្នែកបុរាណវិទ្យា បរិស្ថាន និងធម្មជាតិ។ ការកសាងផ្លូវនីមួយៗតែងតែមានការធ្វើកំណាយបង្ការបុរាណវិទ្យាជាមុន ហើយទំហំផ្លូវក្រាលកៅស៊ូជាទូទៅមិនឱ្យលើសពី៦ម៉ែត្រឡើយ។

ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរាក៏ត្រូវគិតគូរខ្ពស់ ដើម្បីបញ្ជៀសការរំញ័រដល់ប្រាង្គប្រាសាទបណ្តាលមកពីការចរាចរយានយន្ត ការបំពុលបរិស្ថានដោយផ្សែងរថយន្ត សុវត្ថិភាពរបស់អ្នកធ្វើដំណើរដោយបែងចែកផ្លូវកង់/ម៉ូតូ/រថយន្ត និងរក្សាភាពបៃតងក្នុងរមណីយដ្ឋានអង្គរផងដែរ៕



























តាមទស្សនវិទ្យាឥណ្ឌា មិនថាលិទ្ធិព្រាហ្មណ៍ឬក៏ព្រះពុទ្ធសាសនាទ្បើយ វដ្តសង្សារជាចលនាកើត-ស្លាប់ដែលវិលដូចកង់ ហើយពុំចេះចប់។ វដ្តសង្សារទាក់ទងនឹងជីវិតមនុស្ស ដែលមានដំណើរជាប់គ្នាតាំងតែពីកើតដល់ស្លាប់ទៅវិញ។ តាមរយៈបាឋកថានេះនឹងបង្ហាញដំណើរវិលវង់តាមដំណាក់កាលនីមួយៗនៃជីវិតមនុស្សខ្មែរ ដោយមើលតាមសិល្បៈនិងកិច្ចពិធីនានា ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរតមកតាំងពីបុរាណ។
ប្រាសាទតានៃ បានកសាងឡើងនាចុងស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំជាច្រើនកន្លែង។
អាជ្ញាធរជាតិព្រះវិហារនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី នឹងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នានៅប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ដែលមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២០។
គណៈកម្មការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយសីុសីុ-ព្រះវិហារ) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហប្រធានអាយសីុសីុ-ព្រះវិហារ ឯកឧត្តម ZHOU Jiagui តំណាងរដ្ឋាភិបាលចិននិងលោកជំទាវ Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងមានការចូលរួមពីតំណាងប្រទេសជាសមាជិកស្ថាបនិករួមមាន បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់ដ៏ សហរដ្ឋអាមេរិច និងអ្នកជំនាញការជាតិ អន្តរជាតិលើផ្នែកអភិវឌ្ឍន៍ អភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២៥០នាក់។
ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកដោយសារកត្តាធម្មជាតិ។ ដើម្បីលើកតម្លៃប្រវត្តិសាស្រនិងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ។
ដើមដំបូងមុន12345...248249បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2076
ម្សិលមិញ
:
16977
សប្តាហ៍នេះ
:
19053
ខែនេះ
:
0207184
សរុប
:
009166755