ព័ត៌មានថ្មីៗ

ការអប់រំបេតិកភណ្ឌដល់កុមារជំរុញការយល់ដឹងផ្នែកវប្បធម៌ ដែលទាមទារឱ្យមានការជួយពីអ្នកជំនាញបន្ថែមលើម៉ោងសិក្សា

បានផ្សាយនៅ ថ្ងៃទី 13 ខែ ធ្នូ ឆ្នាំ2018 09:13 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ជាការរួមចំណែកជាមួយវិស័យអប់រំក្នុងការបណ្តុះបណ្តាលកុមារឱ្យស្គាល់ពីប្រាង្គប្រាសាទ ប្រវត្តិភូមិសាស្ត្រ និងវប្បធម៌ប្រពៃណីក្នុងតំបន់ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាលដល់សិស្សានុសិស្សអំពីបេតិកភណ្ឌក្នុងតំបន់អង្គរនៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ចំនួន២០០នាក់ ឱ្យស្គាល់ ចូលរួម ថែរក្សា ការពារបុរាណដ្ឋាន ទំនៀមទម្លាប់ ជំនឿសាសនា និងបរិស្ថានក្នុងតំបន់ដែលពួកគេរស់នៅ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

មេរៀនសំខាន់ៗនៅក្នុងកម្មវិធីនិយាយអំពីប្រវត្តិនិងភូមិសាស្ត្រនៃភូមិស្វាយចេក តួនាទីកុមារក្នុងការរួមចំណែកថែរក្សាបុរាណដ្ឋានក្នុងភូមិ និងការអប់រំបរិស្ថាន ដែលបង្រៀនដោយអ្នកជំនាញបុរាណវិទ្យានិងអ្នកជំនាញបរិស្ថាន មានលក្ខណៈសាមញ្ញ ខ្លីៗ ងាយយល់ និងងាយអនុវត្តតាមសមស្របតាមកម្រិតថ្នាក់ រួមទាំងការយល់ដឹងរបស់កុមារ។ លើសពីនេះ ក្រុមការងារក៏បានយកសៀវភៅពាក់ព័ន្ធនឹងចំណេះដឹងទូទៅ ទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រ បំនិនថ្មីៗរក្សាទុកក្នុងបណ្ណាល័យរបស់សាលា សម្រាប់សិស្សអានបង្កើនចំណេះដឹងនិងកម្សាន្តផងដែរ។

ថ្លែងក្នុងកម្មវិធីលោកស្រី ញ៉េប សាយឿន នាយិកាសាលាបឋមសិក្សាស្វាយចេកបានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានបង្កើតកម្មវិធីដ៏មានសារៈសំខាន់នេះឡើង បើទោះបីមានរយៈពេលខ្លី តែបានបន្ថែមចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងជំនឿអ្នកស្រុកដល់កុមារនៅទីនេះបានស្គាល់ ហើយអាចសង្កេតបានពេលគេទៅចូលរួមក្នុងកម្មវិធីទាំងនោះ។

លោកស្រីបន្តថា ការអប់រំបេតិកភណ្ឌដល់កុមារ ជំរុញការយល់ដឹង ការស្រឡាញ់មរតកវប្បធម៌ក្នុងភូមិ ដែលកត្តានេះទាមទារការជួយពីសហគមន៍និងអ្នកជំនាញបុរាណវិទ្យាបន្ថែមលើម៉ោងសិក្សា ព្រោះកម្មវិធីអប់រំអនុវត្តតាមក្រសួងកំណត់ មិនសូវមានពេលវេលាច្រើន ចំណែកសមត្ថភាពរបស់លោកគ្រូអ្នកគ្រូក៏នៅមានកម្រិត មិនសូវយល់ច្បាស់ដូចអ្នកជំនាញដែលមានការសិក្សាស្រាវជ្រាវច្បាស់លាស់នោះទេ។ ពិសេស ការនៅបន្តទំនៀមរបស់អ្នកស្រុកក្នុងសហគមន៍ ការណែនាំពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ការគាំទ្រពីគ្រួសារ ក៏ជាកត្តាសំខាន់ក្នុងការឱ្យកុមារចងចាំ ស្គាល់ បានឃើញ និងបណ្តុះគំនិតពួកគេឱ្យថែរក្សានិងស្រឡាញ់មរតកវប្បធម៌ទាំងនោះដោយឯកឯងដែរ៕






































នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា។
ព្រឹត្តិការណ៍សមរាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញវត្តមានដ៏ត្រចះត្រចង់នៃដួងព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្ត បង្កើតបាននូវទស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាលទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី។
សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន នៅព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០១៩ បានចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកុមារ គថ្លង់ និងពិការភ្នែកនៅវិទ្យាល័យអប់រំពិសេសសៀមរាប មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។ មានវត្តមានជាអធិបតីភាពក្នុងពិធីនោះដែរ រួមមានគណៈអភិបាលខេត្ត សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងមន្រ្ដីរាជការនៃអង្គភាព មន្ទីពាក់ព័ន្ធនានាជុំវិញខេត្តសៀមរាបយ៉ាងច្រើនកុះករ។
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
ឯកឧត្តម មូន ចេអុិន(Moon Jae-In) និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កូរ៉េ មកបំពេញទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដែលអមដំណើរយ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។
ដើមដំបូងមុន12345...203204បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0977
ម្សិលមិញ
:
3613
សប្តាហ៍នេះ
:
00977
ខែនេះ
:
0109548
សរុប
:
008265515