ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំការប្រឡងជ្រើសរើសភ្នាក់ងារទេសចរណ៍លើកទី២

បានផ្សាយនៅ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ2018 09:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។

ចំពោះបេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបមានចំនួនជិត ៥០០នាក់។ ការប្រឡងលើកទី២នេះ គឺដើម្បីជ្រើសរើសបុគ្គលិកបម្រើការងារនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៦។ ការប្រឡងនេះនឹងជ្រើសរើសបេក្ខជនចំនួន ៣៤នាក់តែប៉ុណ្ណោះ ដែលជាតម្រូវការជាក់ស្ដែងរបស់នាយកដ្ឋាននាពេលបច្ចុប្បន្ន៕






នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារចម្រុះនៃអាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលខេត្តសៀមរាប បានចាត់វិធានការណ៍រុះរើសំណង់ខុសច្បាប់ចំនួន ០៨ខ្នង មានម្ចាស់ឈ្មោះ ឡុត ប៉ុន, ចាត់ ជីតា, ស៊ង់ រ៉ត, លេ កញ្ញា, សូ ផាត, មួន ម៉ុន, និង នួន ប្រុស (ឆោម សារ៉ាន់) និង តាន់ សៀង ដែលសំណង់ទាំងនោះបានសាងសង់នៅលើដីកម្មសិទ្ធិឯកជនរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមប្រការ១ និងប្រការ២នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរបានចែងថា ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយអាចជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ប៉ុន្តែរាល់ការសាងសង់ផ្ទះថ្មីបន្ថែម ត្រូវហាមឃាត់ជាដាច់ខាត។
សកម្មភាពការកាប់ទន្រ្ទានដីព្រៃក្នុងឧទ្យានអង្គរនៅតែកើតឡើងជាបន្តបន្ទាប់ បើទោះបីជាមានការល្បាតតឹងរឹងយ៉ាងណាក្ដី។ ជនខិលខូច នៅតែធ្វើសកម្មភាពកាប់ទន្រ្ទានដីព្រៃដើម្បីពង្រីកផ្ទៃដីផ្ទះសម្បែង និងដីស្រែចម្ការយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដូច្នេះដើម្បីទប់ស្កាត់ករណីនេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការជីកប្រឡាយតាមព្រំដីព្រៃឈើនានាក្នុងតំបន់ឧទ្យានអង្គរ ដែលគម្រោងនេះមានប្រវែងជាង២៧គីឡូម៉ែត្រ។
នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២១០៩ នេះ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងតាមដានការសាងសង់ ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យផ្ទាល់នៅការដ្ឋានសាងសង់ ដើម្បីជំរុញការងារឱ្យបានទាន់ពេលវេលា និងគោរពតាមបទដ្ឋានបច្ចេកទេ នៃផែនការមេ រក្សាបាននូវគុណតម្លៃផ្នែកបេតិកភណ្ឌ ទាំងផ្នែកវប្បធម៌ និងបរិស្ថាន។
បាឋកថាស្ដីពី «ប្រវត្តិសង្ខេបតំបន់អង្គរ» ដែលធ្វើឡើងដោយលោកសាស្រ្ដាចារ្យ អាំង ជូលាន នៅថ្ងៃទី៣ ខែកញ្ញា នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានទាក់ទាញមហាជនជាខ្លាំង ដោយមានអ្នកចូលរួមស្ដាប់ផ្ទាល់ប្រមាណ២០០នាក់ និងអ្នកតាមដាន ការផ្សាយផ្ទាល់តាមបណ្តាញសង្គមជិត១០០០នាក់បន្ថែមទៀត។ ជាបាឋកថា បង្ហាញប្រវត្តិសាស្រ្តយ៉ាងទូលំទូលាយ ចាប់ពីវត្តមានមនុស្សដំបូងមករស់នៅក្នុងតំបន់អង្គររហូតដល់ដើមសម័យទំនើប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2978
ម្សិលមិញ
:
12815
សប្តាហ៍នេះ
:
15793
ខែនេះ
:
0098748
សរុប
:
009058319