ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំការប្រឡងជ្រើសរើសភ្នាក់ងារទេសចរណ៍លើកទី២

បានផ្សាយនៅ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ2018 09:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។

ចំពោះបេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបមានចំនួនជិត ៥០០នាក់។ ការប្រឡងលើកទី២នេះ គឺដើម្បីជ្រើសរើសបុគ្គលិកបម្រើការងារនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៦។ ការប្រឡងនេះនឹងជ្រើសរើសបេក្ខជនចំនួន ៣៤នាក់តែប៉ុណ្ណោះ ដែលជាតម្រូវការជាក់ស្ដែងរបស់នាយកដ្ឋាននាពេលបច្ចុប្បន្ន៕






អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថានដល់មន្ត្រីជំរុញការងារបរិស្ថានបន្ថែមនិងបុគ្គលិកទើបចូលបម្រើការងារថ្មីមកពីគ្រប់នាយកដ្ឋានផ្សេងៗ និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ប្រមាណជាង២០០នាក់ដើម្បីពង្រឹងការយល់ដឹងពីបរិស្ថានក្នុងការបំពេញការងាររបស់ខ្លួន។ វគ្គនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃព្រឹកទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយឯកឧត្តម Xiong Bo អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោកស្រីបណ្ឌិត Han Jing លេខាទី២ស្ថានទូតចិនទទួលបន្ទុកកិច្ចការវប្បធម៌ អប់រំ និងទេសចរណ៍។
ក្នុងនាមស្ថាប័នដែលមានតួនាទីគ្រប់គ្រង រៀបចំ អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មថែរក្សា លើកតម្លៃនូវមរតកបេតិកភណ្ឌរស់របស់អ្នកស្រុក ទាំងការចូលរួមដោយផ្ទាល់និងថវិកា។
ដោយមើលឃើញពីភាពស្មុគស្មាញ ហើយប្រឈមនឹងគ្រោះថ្នាក់ពេលធ្វើចរាចរណ៍បត់ឆ្វេង បត់ស្តាំនៅត្រង់ចំណុចផ្លូវប្រសព្វចំបក់កំណប់ មានទីតាំងនៅខាងត្បូងប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងធ្វើការកែសម្រួលផ្លូវប្រសព្វនេះពីកោះត្រីកោណទៅជារង្វង់មូលខ្នាតតូច (Mini roundabout) វិញ ដោយផ្អែកតាមយោបល់របស់អ្នកជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃគណៈកម្មការអាយស៊ីស៊ី-អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
8406
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
45551
ខែនេះ
:
0326380
សរុប
:
010282527