NEWS

អាជ្ញាធរជាតិអប្សរារៀបចំការប្រឡងជ្រើសរើសភ្នាក់ងារទេសចរណ៍លើកទី២

Published on 28 September 2018 09:12 AM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។

ចំពោះបេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបមានចំនួនជិត ៥០០នាក់។ ការប្រឡងលើកទី២នេះ គឺដើម្បីជ្រើសរើសបុគ្គលិកបម្រើការងារនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៦។ ការប្រឡងនេះនឹងជ្រើសរើសបេក្ខជនចំនួន ៣៤នាក់តែប៉ុណ្ណោះ ដែលជាតម្រូវការជាក់ស្ដែងរបស់នាយកដ្ឋាននាពេលបច្ចុប្បន្ន៕






ស្ពានហាលផ្លូវចូលខាងលិចប្រាសាទអង្គរវត្ត កំពុងត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ ដើម្បីឱ្យកិច្ចការជួសជុលនេះស្របតាមអនុសាសន៍ ណែនាំរបស់គណៈកម្មាធិការ ICC-Angkor សាកលវិទ្យាល័យសូហ្វីយ៉ា បានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ពី បណ្តាអ្នកជំនាញផ្សេងៗជាច្រើន។ ដោយឡែកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧មានកិច្ចពិភាក្សាមួយបានរៀបចំ ឡើងនៅសាកលវិទ្យាល័យសូហ្វីយ៉ានាទីក្រុងតូក្យូប្រទេសជប៉ុន។
នៅព្រឹកថ្ងៃទី២១ មីនានេះ គឺជាពេលវេលាដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ គេសង្កេតឃើញថា មានភ្ញៀវទេសចរជាច្រើនបានទៅរង់ចាំមើលព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។ បើទោះជាពពកបានរាំងស្ទះនូវព្រឹត្តិការណ៍ដ៏អច្ឆរិយៈនេះក៏ដោយ ប៉ុន្តែភ្ញៀវទេសចរទាំងនោះមានចិត្តសប្បាយ និងថា ពួកគេនឹងព្យាយាមមើលព្រឹត្តិការណ៍នេះនៅលើកក្រោយទៀត។
កិច្ចប្រជុំពេញអង្គរលើកទី៣នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា (ICC-PV) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានស្មឹងស្មាធិ៍ដើម្បីសម្តែងការគោរពវិញ្ញាណក្ខន្ធនិងសម្តែងនូវសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ពោរពេញទៅដោយការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់សម្តេចវិបុលបញ្ញាសុខ អាន វីរជននៃបេតិកភណ្ឌជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ វេលាម៉ោង១៨:៣២នាទី។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
1899
Yesterday
:
24773
This Week
:
52484
This Month
:
0169783
Total
:
011632379