ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំការប្រឡងជ្រើសរើសភ្នាក់ងារទេសចរណ៍លើកទី២

បានផ្សាយនៅ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ2018 09:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។

ចំពោះបេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបមានចំនួនជិត ៥០០នាក់។ ការប្រឡងលើកទី២នេះ គឺដើម្បីជ្រើសរើសបុគ្គលិកបម្រើការងារនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៦។ ការប្រឡងនេះនឹងជ្រើសរើសបេក្ខជនចំនួន ៣៤នាក់តែប៉ុណ្ណោះ ដែលជាតម្រូវការជាក់ស្ដែងរបស់នាយកដ្ឋាននាពេលបច្ចុប្បន្ន៕






តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌និងឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីខ្មែរយ៉ាងសម្បូរបែប ដែលនេះក៏ជាផ្នែកមួយនៃការលើកតម្លៃជាសាកលនៃរមណីយដ្ឋានអង្គរ។ ឯការប្រកបរបរផលិតធូបក៏ជាផ្នែកមួយដែលអ្នកស្រុកអង្គរបានប្រកបតាំងពីយូរយារណាស់មកហើយ និងនៅបន្តធ្វើរហូតដល់សព្វថ្ងៃ ដោយចំណេះជំនាញនេះក៏ជាការផ្ទេរមរតកពីជំនាន់មួយទៅជំនាន់មួយ។
អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូប្រទេសកាណាដា បើកគម្រោងស្រាវជ្រាវមួយឈ្មោះ “គម្រោងព្រះវិហារអង្គរ” (Angkor Vihara Project) ដោយបានធ្វើការសម្អាតទីតាំងខឿនព្រះពុទ្ធសាសនាថេរវាទចំនួន៨ទីតាំងនៅក្នុងក្រុងអង្គរធំ ហើយបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវសាកល្បងពីរទីតាំង។ គម្រោងនេះមានរយៈពេលជិត១ខែ ចាប់ផ្តើមពីថ្ងៃទី១១ ខែមករា ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកក្នុងការជួសជុល និងកែលម្អផ្លូវសំខាន់ៗមួយចំនួនក្នុងតំបន់អង្គរឱ្យមានភាពល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបម្រើផលប្រយោជន៍ទូទៅផ្សេងទៀតដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។
យោងតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ អនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចបានចំនួន២១៥៩គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1507
ម្សិលមិញ
:
4267
សប្តាហ៍នេះ
:
26716
ខែនេះ
:
0170456
សរុប
:
008122065