ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំការប្រឡងជ្រើសរើសភ្នាក់ងារទេសចរណ៍លើកទី២

បានផ្សាយនៅ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ2018 09:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។

ចំពោះបេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបមានចំនួនជិត ៥០០នាក់។ ការប្រឡងលើកទី២នេះ គឺដើម្បីជ្រើសរើសបុគ្គលិកបម្រើការងារនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៦។ ការប្រឡងនេះនឹងជ្រើសរើសបេក្ខជនចំនួន ៣៤នាក់តែប៉ុណ្ណោះ ដែលជាតម្រូវការជាក់ស្ដែងរបស់នាយកដ្ឋាននាពេលបច្ចុប្បន្ន៕






នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើចំនួន៣០០ដើម ដល់ព្រះសង្ឃដែលជាតំណាងសមាគមជីវិត និងក្ដីសង្ឃឹម ដើម្បីយកទៅដាំក្នុងបរិវេណសាលាបឋមសិក្សាថ្លាត ស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនឈើដែលផ្តល់ជូននៅពេលនោះរួមមាន ឈើគ្រញូងចំនួន ១៥០ដើម និងឈើធ្នង់ចំនួន ១៥០ដើម៕
នៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថាស្ដីពី «ព្រះពុទ្ធបដិមានៅអង្គរវត្ត» ដើម្បីចែករំលែកជុំវិញការងារដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះពុទ្ធបដិមាច្រើនអង្គ ក្នុងរណ្ដៅដីនៅជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។ តាមបទបង្ហាញរបស់ក្រុមអ្នកជំនាញ បានបង្ហាញឱ្យឃើញច្បាស់ថា ការកប់នេះមិនមែនជាការកប់ចោលលេងៗនោះទេ តែជាការរៀបចំត្រឹមត្រូវ និងដោយការគោរពចំពោះបដិមាទាំងនោះ។
ក្នុងឱកាសអញ្ជើញបំពញភារកិច្ចនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញឧបករណ៍ភ្លេងបុរាណលើចម្លាក់ប្រាសាទ បានអញ្ជើញពិនិត្យរូបចម្លាក់ដែលបង្ហាញពីឧបករណ៍ភ្លេងបុរាណនានានៅតាមប្រាសាទមួយចំនួន៕
១៖ អាជ្ញាធរជាតិអប្សរាបន្តកិច្ចប្រជុំពិភាក្សា លើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥
នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិកាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបន្តពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនិងរមណីយដ្ឋានអង្គរ។
អង្គប្រជុំនៅថ្ងៃនេះ បានសង្កត់ធ្ងន់លើការកែតម្រូវចំណុចខ្វះខាត ការដកចេញចំណុចប៉ះពាល់ ការរកដំណោះស្រាយបញ្ហាផ្សេងៗ ការពិចារណានូវចំណុចមួយចំនួនតាមរយៈការទទួលបានពីកិច្ចពិភាក្សាក្នុងកិច្ចប្រជុំផ្ទៃក្នុងនិងអន្តរក្រសួងនាកិច្ចប្រជុំមុនៗ សម្រាប់តៀមយកទៅបង្ហាញក្នុងកិច្ចប្រជុំនាពេលខាងមុខ
លិខិតអបអរសាទរ
( ថ្ងៃទី 24 ខែ កក្កដា ឆ្នាំ2020 )
តាំងនាមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក គ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងតាំងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំសូមសំដែងនូវការអបអរសាទរដ៏ឧត្ដុង្គឧត្តម និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតក្នុងឱកាសដែលលោកជំទាវរដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនលោកជំទាវជា «បណ្ឌិតសភាចារ្យ»

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
31314
ម្សិលមិញ
:
47666
សប្តាហ៍នេះ
:
31314
ខែនេះ
:
0116170
សរុប
:
011941801