ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំការប្រឡងជ្រើសរើសភ្នាក់ងារទេសចរណ៍លើកទី២

បានផ្សាយនៅ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ2018 09:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។

ចំពោះបេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបមានចំនួនជិត ៥០០នាក់។ ការប្រឡងលើកទី២នេះ គឺដើម្បីជ្រើសរើសបុគ្គលិកបម្រើការងារនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៦។ ការប្រឡងនេះនឹងជ្រើសរើសបេក្ខជនចំនួន ៣៤នាក់តែប៉ុណ្ណោះ ដែលជាតម្រូវការជាក់ស្ដែងរបស់នាយកដ្ឋាននាពេលបច្ចុប្បន្ន៕






អាជ្ញាធរជាតិអប្សរាបានបែងចែកក្រុមការងារសហគមន៍ជា៧ក្រុមដោយឡែកពីគ្នាដែលក្រុម៥ ចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងបណ្តាស្រុកក្រុងទាំង៥ក្នុងតំបន់អង្គរ ដែលជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា រួមមានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក និង២ក្រុមទៀតសម្រាប់អប់រំផ្សព្វផ្សាយបេតិកភណ្ឌតាមគ្រឹះស្ថានសិក្សានិងក្រៅតំបន់អង្គរ ។
អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ ដែលស្ថិតនៅទល់មុខព្រះលានជល់ដំរី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ជំហានដំបូងនៅឆ្នាំ២០១៨ខាងមុខ។
នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានចូលរួមកិច្ចប្រជុំនៅអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៤ ឆ្នាំ២០១៧។
ភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងការពារបេតិកភណ្ឌប្រចាំស្រុកប្រាសាទបាគង និងអាជ្ញាធរមូលដ្ឋានបានចុះទប់ស្កាត់ការសាងសង់របងបេតុងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាដីស្ថិតនៅក្នុងតំបន់ការពារទី១នៃរមណីយដ្ឋានអង្គរ (តំបន់រលួស)។ សកម្មភាពចុះទប់ស្កាត់នេះធ្វើឡើង នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ដោយតម្រូវឲ្យអ្នកដឹកនាំការដ្ឋាន(មេម៉ៅការសំណង់) ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ផ្អាកការសាងសង់បន្ត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1536
ម្សិលមិញ
:
5500
សប្តាហ៍នេះ
:
01536
ខែនេះ
:
0228400
សរុប
:
012054031