ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA នឹងចុះអនុស្សារណៈយោគយល់គ្នានៅចុងឆ្នាំ២០១៨ដើម្បីបន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហ៊ានទី២ និងព្រះលានជល់ដំរី

បានផ្សាយនៅ ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ2018 03:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោកស្រី Weon Jihye អនុប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួននៅតំបន់អង្គរជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

ក្នុងជំនួបពិភាក្សានេះបានផ្តោតសំខាន់ទៅលើការចុះអនុស្សារណៈយោគយល់គ្នាដើម្បីបន្តគម្រោងអភិរក្សជួសជុលក្រុមប្រាសាទពិធូរដំណាក់កាលទី២ និងការជួសជុលព្រះលានជល់ដំរី។ ការជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១បានបញ្ចប់ប្រកបដោយជោគជ័យ ហើយថែមទាំងបានបណ្តុះបណ្តាលធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុងស្រុកនិងក្រៅស្រុកបានយ៉ាងច្រើននិងពេញដោយសមត្ថភាពការងារ ។

គួររំឭកដែរថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICAបានចាប់ផ្តើមគម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរកាលពីឆ្នាំ២០១៥ និងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមកដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្សនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕









ជារៀងរាល់ឆ្នាំឱ្យតែដល់ខែមាឃ (៣កើតខែមាឃ) អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង តែងតែនាំគ្នាប្រារព្ធពិធីរកត្រីដើម្បីត្រៀមឡើងមាឃឬឡើងអ្នកតាតាមទំនៀមអ្នកស្រុកមិនដែលខកខាន។ ពិធីនេះតែងធ្វើឡើងនៅត្រពាំងបឹងដែលសហគមន៍បានអភិរក្សទុកមិនឱ្យមានការលួចនេសាទឡើយ គឺរហូតដល់មានការណាត់គ្នាពីលោកមេភូមិ ថាកំណត់ថ្ងៃណាមួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីបាន។
និស្សិតនៃសាកលវិទ្យាល័យកូរ៉េ (Korea University) ចំនួន១២នាក់ ដឹកនាំដោយលោកសាស្ត្រាចារ្យ Robert Rudolf និងលោកសាស្ត្រាចារ្យ Cuz Potter បានមកទទួលបទពិសោធន៍លើការគ្រប់គ្រងរមណីយដ្ឋានអង្គរពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរតាំងពីយូរណាស់មកហើយ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ លើសពីនេះទៀត ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
3408
ម្សិលមិញ
:
4114
សប្តាហ៍នេះ
:
124989
ខែនេះ
:
0242288
សរុប
:
011704884