ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA នឹងចុះអនុស្សារណៈយោគយល់គ្នានៅចុងឆ្នាំ២០១៨ដើម្បីបន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហ៊ានទី២ និងព្រះលានជល់ដំរី

បានផ្សាយនៅ ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ2018 03:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោកស្រី Weon Jihye អនុប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួននៅតំបន់អង្គរជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

ក្នុងជំនួបពិភាក្សានេះបានផ្តោតសំខាន់ទៅលើការចុះអនុស្សារណៈយោគយល់គ្នាដើម្បីបន្តគម្រោងអភិរក្សជួសជុលក្រុមប្រាសាទពិធូរដំណាក់កាលទី២ និងការជួសជុលព្រះលានជល់ដំរី។ ការជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១បានបញ្ចប់ប្រកបដោយជោគជ័យ ហើយថែមទាំងបានបណ្តុះបណ្តាលធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុងស្រុកនិងក្រៅស្រុកបានយ៉ាងច្រើននិងពេញដោយសមត្ថភាពការងារ ។

គួររំឭកដែរថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICAបានចាប់ផ្តើមគម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរកាលពីឆ្នាំ២០១៥ និងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមកដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្សនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕









បុគ្កលិកអាជ្ញាធរជាតិអប្សរាចំនួន១០រូបនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានចូលរៀនវគ្គបណ្តុះបណ្តាលអំពីការពិសោធន៍ភាពខ្លាំងនិងភាពខ្សោយនៃ បណ្តុំសម្ភារៈសំណង់សម្រាប់ជួសជុលប្រាសាទក្នុងឧទ្យានអង្គរពីសំណាក់អ្នកជំនាញកូរ៉េនៃគម្រោង អភិរក្សក្រុមប្រាសាទព្រះពិធូរ។
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការអាជ្ញាធរអប្សរា កិច្ចប្រជុំផ្ទៃក្នុងដើម្បីអនុវត្តអនុសាសន៍នៃកិច្ចប្រជុំគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ ដែលបានប្រព្រឹត្តិទៅកាលពីពេលថ្មីៗនេះ។
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងចម្រុះរបស់អាជ្ញាធរជាតិអប្សរាដឹកនាំដោយនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ បានឃាត់រក្សាទុកនូវគ្រឿងចក្រដែលជីកកាយត្រពាំងបុរាណស្ថិតនៅខាងលិចបារាយណ៍ទឹកថ្លា ក្នុងភូមិសាស្ត្រភូមិប្រិយ៍ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃបញ្ចប់នៃសន្និសីទវិទ្យាសាស្ត្រស្តីពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ» ស្ថាប័នគម្រោងអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ GACP (German Apsara Conservation Project) បានតាំងពិរពណ៌អំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងសម្ភារៈក្នុងការជួសជុលចម្លាក់ សំណង់សំណង់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
25015
ម្សិលមិញ
:
33216
សប្តាហ៍នេះ
:
242499
ខែនេះ
:
0242499
សរុប
:
015312302