ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA នឹងចុះអនុស្សារណៈយោគយល់គ្នានៅចុងឆ្នាំ២០១៨ដើម្បីបន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហ៊ានទី២ និងព្រះលានជល់ដំរី

បានផ្សាយនៅ ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ2018 03:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោកស្រី Weon Jihye អនុប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួននៅតំបន់អង្គរជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

ក្នុងជំនួបពិភាក្សានេះបានផ្តោតសំខាន់ទៅលើការចុះអនុស្សារណៈយោគយល់គ្នាដើម្បីបន្តគម្រោងអភិរក្សជួសជុលក្រុមប្រាសាទពិធូរដំណាក់កាលទី២ និងការជួសជុលព្រះលានជល់ដំរី។ ការជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១បានបញ្ចប់ប្រកបដោយជោគជ័យ ហើយថែមទាំងបានបណ្តុះបណ្តាលធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុងស្រុកនិងក្រៅស្រុកបានយ៉ាងច្រើននិងពេញដោយសមត្ថភាពការងារ ។

គួររំឭកដែរថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICAបានចាប់ផ្តើមគម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរកាលពីឆ្នាំ២០១៥ និងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមកដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្សនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕









ចម្លាក់រឿងនេះបង្ហាញនៅលើជញ្ជាំងថែវខាងក្រៅ នាទិសខាងកើត ជ្រុងអាគ្នេយ៍។ ជាទិដ្ឋភាពធំបីផ្ទាំងតជាប់គ្នាពីលើមកក្រោម រៀបរាប់អំពីពិធីទាក់ទងនឹងក្របី។ ចម្លាក់នៅថ្នាក់ខាងលើបង្អស់បាត់ពាក់កណ្តាល ដែលយើងមើលយល់ថាមានបង្ហាញអំពីការនាំក្របីទៅថ្វាយព្រះរាជាទតនិងកិច្ចពិធីផ្សេងៗ។ ចម្លាក់នៅថ្នាក់កណ្តាលមានបង្ហាញអំពីក្របីដែលយកមកចងនឹងបង្គោលឈើ នៅក្បែរនោះមានព្រាហ្មណ៍ពីរនាក់អង្គុយលើដំរីកំពុងសូត្រយញ្ញបូជា។ កងទ័ពរេហ៍ពលទាំងគ្រប់ឋានានុក្រមរំកិលដំណើរចូលកាន់ក្របី រួចចាក់ក្របីនឹងអាវុធរបស់ខ្លួនជាបន្តបន្ទាប់ ទើបបន្តដំណើរឆ្ពោះទៅទីវាលចម្បាំង។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំធ្វើបង្ហាញមួយ ក្រោមប្រធានបទ “ការស្វែងយល់ការរស់នៅរបស់ប្រជាជនសម័យបុរេប្រវត្តិតាមរយៈការសិក្សាកុលាលភាជន៍” នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។
យោងតាមរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នំា២០១៧ ស្តីពីកិច្ចការគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យទេសចរណ៍បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងទំនុកចិត្តរបស់ភ្ញៀវទេសចរក្នុងពេលទស្សនារមណីយដ្ឋានអង្គរ។ ក្នុងបរិបទនេះ មន្ត្រីជំនាញផ្នែកអភិវឌ្ឍន៍ទេសចរណ៍បានសម្រេចនូវសមិទ្ធផលសំខាន់ៗមួយចំនួនប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ ដែលមានភាពលេចធ្លោគួរឲ្យកត់សម្គាល់។ ស្ថិតក្នុងចំណុចលេចធ្លោ គឺការខិតខំស្វែងរកឃើញនិងប្រគល់ជូនភ្ញៀវទេសចរវិញនូវសម្ភារៈដែលភ្ញៀវទេសចរបានជ្រុះក្នុងពេលកំពុងទស្សនាប្រាង្គប្រាសាទ និងរមណីយដ្ឋានអង្គរ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៥ឆ្នាំ២០១៧ បានបញ្ចប់ទៅដោយជោគជ័យនិងសប្បាយរីករាយជាទីបំផុត ដែលមហាគ្រួសារខ្មែរបានមកជួបជុំគ្នាលេងល្បែងប្រជាប្រិយ ដើរកម្សាន្តសប្បាយ និងបានស្វែងយល់ពីកិច្ចការអភិរក្ស និងការជួសជុលបេតិកភណ្ឌផងនៅរមណីយដ្ឋានអង្គរ។
ដើមឈើទាលមួយដើមធំ ដែលមានអាយុកាលប្រហែលជាង១០០មួយឆ្នាំ ដុះជាប់នឹងបរិវេណប្រាសាទបាយ័ន ជ្រុងពាយព្យ ត្រូវបានរន្ទះបាញ់កាលពីជាង១០ឆ្នាំមុន ហើយកំពុងតែស្ថិតនៅក្នុងសភាពពុកផុយដោយអន្លើ។ អ្នកជំនាញគ្រប់គ្រងព្រៃនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកខាងលើបញ្ជៀសការបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងព្យាបាលដើមឈើទាលនេះ តាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧មក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2733
ម្សិលមិញ
:
5965
សប្តាហ៍នេះ
:
08698
ខែនេះ
:
0251373
សរុប
:
012758962