ព័ត៌មានថ្មីៗ

កិច្ចប្រជុំបច្ចេកទេសលើកទី៤ បានបើកសម័យប្រជុំរបស់ខ្លួនហើយនៅព្រឹកថ្ងៃទី២០នេះ

បានផ្សាយនៅ ថ្ងៃទី 20 ខែ កញ្ញា ឆ្នាំ2018 11:09 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃថព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ ដឹកនាំដោយសហប្រធាននៃប្រទេសចិន និងប្រទេសឥណ្ឌា និងប្រទេសជាសមាជិកចំនួន ៦ទៀត រួមមាន ប្រទេសប៊ែកហ្សិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃឡង់ដ៍ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកែរ។

កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការ ICC-Preah Vihear នៅឆ្នាំនេះផ្តោការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកប្រាសាទព្រះវិហារ ការរៀបចំទីតាំងបដិសណ្ឋារកិច្ចលើភ្នំប្រាសាទព្រះវិហារ ការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

គួរបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្រៃ្ដយ៍ ICC-Preah Vihear តែងតែរៀបចំកិច្ចប្រជុំនេះ២ដងក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែ មីនា និងកិច្ចប្រជុំបច្ចេកទេស តែងរៀបចំនៅរាល់ខែ កញ្ញា៕











ស្ពានអណ្តែតទឹក ដែលត្រូវបានកសាងឡើងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរជាបណ្តោះអាសន្នចូលទស្សនាប្រាសាទអង្គរវត្ត ក្នុងអំឡុងពេលដែលស្ពានហាលកំពុងទទួលការជួសជុលនោះ ត្រូវបានដាក់សម្ពោធបើកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។ ដោយឡែក ស្ពានហាលនៃប្រាសាទអង្គរវត្តនឹងត្រូវបិទផ្អាកការធ្វើដំណើរចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២០ បញ្ជៀសគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរ និងដើម្បីបង្កលទ្ធភាពងាយស្រួលដល់ក្រុមការងារជួសជុល។
នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានចុះទស្សនកិច្ចជាលើកដំបូងនៅភូមិធម្មជាតិរុនតាឯក។ ក្នុងទស្សនកិច្ចនេះ លោកជំទាវបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងពិនិត្យគម្រោងអភិវឌ្ឍន៍នានាក្នុងភូមិធម្មជាតិរុនតាឯក ដែលស្ថិតក្រោមផែនការអភិវឌ្ឍន៍គម្រោងរបស់អាជ្ញាធរជាតិអប្សរា។
ក្រុមការងារអាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានចាប់ដំណើរការបោះបង្គោលរបងជុំវិញប្រាសាទបាយ័ន្តកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
ដើម្បីផ្សព្វផ្សាយអំពីការងារអភិរក្សបេតិកភណ្ឌអង្គរឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមថែរក្សាការពារក្នុងនាមជាអ្នករស់នៅផ្ទាល់ជាមួយបេតិកភណ្ឌអង្គរ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍មួយ ដើម្បីចុះទៅជួបប្រជាពលរដ្ឋជាប្រចាំរៀងរាល់ថ្ងៃទាំង១១២ភូមិក្នុងរមណីយដ្ឋានអង្គរ។
ស្ពានអណ្តែតទឹក ដែលជាសំណង់ដែលសង់កាត់កសិន្ធុប្រាសាទអង្គរវត្ត គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
29183
ម្សិលមិញ
:
93709
សប្តាហ៍នេះ
:
237212
ខែនេះ
:
0555337
សរុប
:
013537651