NEWS

កិច្ចប្រជុំបច្ចេកទេសលើកទី៤ បានបើកសម័យប្រជុំរបស់ខ្លួនហើយនៅព្រឹកថ្ងៃទី២០នេះ

Published on 20 September 2018 11:09 AM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃថព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ ដឹកនាំដោយសហប្រធាននៃប្រទេសចិន និងប្រទេសឥណ្ឌា និងប្រទេសជាសមាជិកចំនួន ៦ទៀត រួមមាន ប្រទេសប៊ែកហ្សិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃឡង់ដ៍ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកែរ។

កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការ ICC-Preah Vihear នៅឆ្នាំនេះផ្តោការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកប្រាសាទព្រះវិហារ ការរៀបចំទីតាំងបដិសណ្ឋារកិច្ចលើភ្នំប្រាសាទព្រះវិហារ ការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

គួរបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្រៃ្ដយ៍ ICC-Preah Vihear តែងតែរៀបចំកិច្ចប្រជុំនេះ២ដងក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែ មីនា និងកិច្ចប្រជុំបច្ចេកទេស តែងរៀបចំនៅរាល់ខែ កញ្ញា៕











អង្គរជារមណីយដ្ឋានមានជីវិតដែលផ្តុំឡើងដោយសមាសធាតុសំខាន់ៗចំនួន៣គឺ ប្រាង្គប្រាសាទ បរិស្ថាននិងសហគមន៍មនុស្ស ។ ការធ្វើឲ្យមានសុខដុមនីយកម្មទៅនឹងសមាសធាតុខាងលើនេះគឺវាកាន់តែជួយលើកតម្លៃរមណីយដ្ឋានអង្គរឲ្យលេចធ្លោជាសកលឡើងថែមទៀត  និងបានក្លាយទៅជាចលករយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ។ក្នុងបរិបទនេះហើយបានជាអាជ្ញាធរជាតិអប្សរាត្រូវផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងស្តីពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានយល់សំដៅធ្វើយ៉ាងណាដើម្បីឲ្យបេតិកភណ្ឌនេះគង់វង្សដល់កូនចៅជំនាន់ក្រោយទៀត។
វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ារបស់ប្រទេសជប៉ុន ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាង្គខាងជើងនៃប្រាសាទតុបខាងលិច ក្នុងជំហានទី២របស់ខ្លួន ចាប់ពីខែកញ្ញា ឆ្នាំ២០១៥មក។ តាមគម្រោង ប្រាង្គនេះអាចនឹងបញ្ចប់ការជួសជុលនៅអំឡុងខែមិថុនា ឆ្នាំ២០១៧ ហើយនឹងចាប់ផ្តើមគម្រោងជួសជុលប្រាង្គកណ្តាលតទៅទៀត។
នៅលើចម្លាក់នៃប្រាសាទបាយ័ន ត្រង់ថែវខាងក្រៅ នាទិសខាងត្បូង មានទិដ្ឋភាពមួយដែលនិយាយអំពីជំនួញផ្លូវទឹករបស់ខ្មែរបុរាណជាមួយប្រទេសជិតខាង ជាពិសេស ប្រទេសចិន។ បើគេមើលមួយភ្លែត ឬមើលដោយក្រសែភ្នែកធម្មតា ដែលមិនមែនជាអ្នកស្រាវជ្រាវ អាចនឹងមិនយល់ពីដំណើរសាច់រឿងនេះឡើយ។
ដើម្បីជំរុញការចូលរួមថែរក្សាបរិស្ថាន ធ្វើឲ្យមានភាពស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរជាចីរភាព អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នធានាគុណភាពជប៉ុន JQA និងមន្ទីរអប់រំយុវជននិងកីឡា រៀបចំកម្មវិធីអប់រំកុមារអំពីបរិស្ថានតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យមួយចំនួនក្នុងតំបន់អង្គរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
2358
Yesterday
:
4619
This Week
:
77037
This Month
:
0233118
Total
:
012740707