ព័ត៌មានថ្មីៗ

សិក្ខាកាម១២នាក់នៃអាជ្ញាធរជាតិអប្សរាបញ្ចប់វគ្គសិក្សាការពិសោធបែបវិទ្យាសាស្ត្រសម្រាប់កិច្ចការអភិរក្ស

បានផ្សាយនៅ ថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ2018 09:03 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វគ្គសិក្សាស្តីពីការពិសោធបែបវិទ្យាសាស្ត្រសម្រាប់កិច្ចអភិរក្ស ដែលបង្រៀនដោយអ្នកជំនាញអន្តរជាតិផ្នែកអភិរក្សបេតិកភណ្ឌនៃស្ថាប័នGIZ លោកស្រីបណ្ឌិត Federica Grifi ដល់សិក្ខាកាមចំនួន១២នាក់ មកពីក្រុមអភិរក្សថ្ម (SCU/GIZ) និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាអង្គរនិងបុរាណវិទ្យាបង្ការ បានបញ្ចប់នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

លោកស្រីបណ្ឌិត Federica Grifi មានប្រសាសន៍ថា វគ្គសិក្សានេះបានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានរយៈពេល១៦០ម៉ោង។ គោលបំណងដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតដែលមានលើបទពិសោធន៍ការងារកន្លងមក និងចង់ឱ្យអ្នកជំនាញចេះស្រាវជ្រាវ ស្វែងយល់បានច្បាស់អំពីដំណើរការនៃការប្រើប្រាស់ឧបករណ៍ពិសោធន៏ និងការអនុវត្តន៏ផ្ទាល់រកលទ្ធផលមុននឹងយកវាទៅធ្វើលើវត្ថុពិត។ បន្ថែមពីនោះក៏ដើម្បីឱ្យអ្នកសិក្សាចេះស្វែងយល់បន្ថែមអំពីដំណើរការទំនាក់ទំនងនៃការងារអភិរក្សថ្មនៅតាមប្រាសាទនានា។

លោក ឡុង ណារី មន្ត្រីជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ដែលបានសិក្សាវគ្គនេះអស់រយៈពេល៦ខែមកហើយ បានចាប់អារម្មណ៍ថា វគ្គបណ្តុះបណ្ដាលនេះហាក់ខ្លីបន្តិចចំពោះពេលវេលារៀនសូត្រ ព្រោះមួយអាទិត្យយើងរៀនតែមួយថ្ងៃ ទើបតម្រូវឱ្យពួកយើងធ្វើការស្រាវជ្រាវឯកសារដោយខ្លួនឯងច្រើន។ លោកក៏រំពឹងថា ថ្ងៃអនាគតបើមានឱកាស ពួកយើងចង់ចូលរៀនវគ្គបណ្តុះបណ្ដាលបែបនេះទៀតជាមួយអ្នកជំនាញ ពិសេសពួកយើងចង់រៀនពីការងារនៅក្នុងបន្ទប់ពិសោធន៏ឱ្យបានច្រើនជាងនេះ។

តំណាងឱ្យអគ្គនាយកអាជ្ញាធរជាតិអប្សរានៅក្នុងពិធីបិទវគ្គ លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរបានលើកឡើងថា នេះជាឱកាសល្អសម្រាប់អ្នកជំនាញអាជ្ញាធរជាតិអប្សរាអភិវឌ្ឍសមត្ថភាពខ្លួនលើការងារប្រចាំថ្ងៃនិងមានគោលដៅវែងឆ្ងាយលើវិស័យបេតិកភណ្ឌ។ ការសិក្សានៅទីនេះ អាចនឹងល្អជាងបរទេសមួយចំនួន ព្រោះមានទាំងមន្ទីរពិសោធន៍និងការអនុវត្តនៅលើទីតាំងផ្ទាល់ រួមទាំងមានអ្នកជំនាញអន្តរជាតិជាច្រើនមកចែករំលែកចំណេះដឹងបន្ថែមជាញឹកញាប់។ លោកក៏សូមអរគុណដល់អ្នកស្រីបណ្ឌិតដែលបានចែករំលែកចំណេះដឹងដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរាក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹងបន្ថែមពីអ្វីដែលធ្លាប់មានទាំងទ្រឹស្តីនិងការអនុវត្តការពិសោធបែបវិទ្យាសាស្ត្រសម្រាប់កិច្ចការអភិរក្សកាន់តែច្បាស់លាស់៕














អគារសិក្សាថ្មីមួយខ្នង ដែលស្ថិតនៅភូមិធម្មជាតិរុនតាឯកនៃសាលាបឋមសិក្សាជាលាធំ ត្រូវបានសម្ពោធដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាតំណាងឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក ឯកឧត្តម ម៉ី ម៉ារ៉ាឌី មន្រ្តី បុគ្គលិក អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ប្រចាំស្រុកបន្ទាយស្រី តំណាងម្ចាស់ជំនួយនៃអង្គការ ARK Beautiful Earth of Children លោក Kiyoshi MATSUMOTO លោកគ្រូអ្នកគ្រូ ព្រះសង្ឃ ប្រជាជន សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានប្រមាណ៥០០នាក់។
នៅស្នាក់ការអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២២ មករា ឆ្នាំ ២០១៩ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅលើកទី១ លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។ សវនកម្មនេះធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មករា។
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃនាយកដ្ឋានពាក់ព័ន្ធមួយចំនួននៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីសាកលវិទ្យាល័យFudanនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការចំនួនបីចំណុចសំខាន់ៗ ដើម្បីឈានទៅដល់ការចុះអនុស្សារណៈយោគយល់រួមគ្នាមួយនាពេលអនាគត។ ភាគីអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក បណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងគណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី JIAO Yang ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Fudan នៃសាធារណៈរដ្ឋប្រជាមានិតចិន។
អាជ្ញាធរជាតិអប្សរាសហការជាមួយរាជរដ្ឋាភិបាលបារាំងក្រោមគម្រោង PAAGERA(ប៉ាជឺរ៉ា) បាននឹងកំពុងអនុវត្តសាកល្បងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ខ្នាតតូចមួយកន្លែងស្ថិតនៅភូមិរហាល សង្គាត់នគរធំ ក្រុងសៀមរាបនៃរមណីយដ្ឋានអង្គរ។ ប្រព័ន្ធចម្រោះទឹកនេះត្រូវបានអនុវត្តក្នុងបំណងលើកកម្ពស់សុខមាលភាព អនាម័យរបស់ប្រជាជននិងកាត់បន្ថយទឹកកខ្វក់ជ្រាបចូលក្រោមដី។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1282
ម្សិលមិញ
:
5360
សប្តាហ៍នេះ
:
17132
ខែនេះ
:
0160872
សរុប
:
008112481