ព័ត៌មានថ្មីៗ

ក្នុងខែសីហា អ្នកស្រុកអង្គរចំនួន១០៩គ្រួសារទទួលបានការអនុញ្ញាតឱ្យសាងសង់និងជួសជុលសំណង់ស្រាល

បានផ្សាយនៅ ថ្ងៃទី 31 ខែ សីហា ឆ្នាំ2018 02:16 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅក្នុងខែសីហា ឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ និងជួសជុលសំណង់តូចតាចបានចំនួន១០៩ករណី។

គោលដៅទាំងនោះមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន២៨ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន១២ករណី ស្រុកពួក អនុញ្ញាតបានចំនួន០៥ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន៥៤ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន១០ករណី។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់គឺជាប្រជាពលដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដនិងមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ហើយមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដែលគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២ លើការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់និងជួសជុលសំណង់តូចតាច ការដោះស្រាយបញ្ហាប្រឈមនានា ការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌដល់ប្រជាជនគ្រប់ៗគ្នា៕







នៅថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរានិងស្ថាប័ន Dunhuang Academy នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាពនិងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្តរវាងស្ថាប័នទាំងពីរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀម លោក លឹម គង់ មានអាយុ៥៧ឆ្នាំ បានចំណាយពេលអស់រយៈពេល១៥ឆ្នាំជា អ្នកជួសជុលប្រាសាទ នៅ ក្នុង រមណីយដ្ឋាន អង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយ ជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជា ហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង។
នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្វាយព្រះពរនិង​អបអរសាទរដល់ការ​ឡើងគ្រង​រាជ្យសម្បត្តិរបស់ព្រះករុណា ណារឺហិតូ ព្រះចៅអធិរាជជប៉ុន ដែលព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក ហ្គីយ៉ូម ម៉ាឡតាវ៉ែន (Guillaume MALTAVARNE) មន្រ្តីផ្នែកទាក់ទាញវិនិយោគ បាន ជួបសំណេះសំណាលការងារជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់កិច្ចការគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់ក្នុងរមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងស្ថានទូតបារាំង លោក Guillaume NARJOLLET ព្រមទាំងអ្នកជំនាញខ្មែរនិងបារាំងបានចុះត្រួតពិនិត្យមើលការវិវឌ្ឍនៃដំណើរការជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង។
ដើមដំបូងមុន12345...209210បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0073
ម្សិលមិញ
:
4630
សប្តាហ៍នេះ
:
00073
ខែនេះ
:
0071485
សរុប
:
008442892