ព័ត៌មានថ្មីៗ

លោកជំទាវ ភឿង សកុណា បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអាយសីុសីុ-អង្គរ

បានផ្សាយនៅ ថ្ងៃទី 31 ខែ សីហា ឆ្នាំ2018 01:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា នៅព្រឹកថ្ងៃទី៣១ ខែសីហា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងរៀបចំខួបលើកទី២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអាយសីុសីុ-អង្គរ។

តាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា ខួបលើកទី២៥ឆ្នាំ នៃកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ នឹងមានការបើកក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីបិទ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា៕










យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា នារយៈពេល៩ខែក្នុងឆ្នាំ២០១៩នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ៨៧៩ករណី។ ការអនុញ្ញាតខាងលើបាន ផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១០៦ករណី ស្រុកអង្គរធំចំនួន១១៥ករណី ស្រុកពួកចំនួន ១៨៥ករណី ស្រុកបន្ទាយស្រីបានចំនួន ១៦៧ករណី និងក្រុងសៀមរាបចំនួន ៣០៦ករណី។
បដិមាព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈចំនួនមួយ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្មនិងដីដំបូកយកមកជួសជុលប្រាសាទ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន អគ្គលេខាធិការអាស៊ាន និងប្រទេសដៃគូអាស៊ាន មានជប៉ុន ចិន និងកូរ៉េ រួមនឹងថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងយុវជនបានអញ្ជើញ/និមន្តចូលរួមដាំកូនឈើនៅបរិវេណសួនច្បារមុខប្រាសាទអង្គរវត្ត។
ដំណើរការគម្រោងជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ(លេខ០១)និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩មក គ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0403
ម្សិលមិញ
:
3019
សប្តាហ៍នេះ
:
80076
ខែនេះ
:
0161353
សរុប
:
009343635