ព័ត៌មានថ្មីៗ

លោកជំទាវ ភឿង សកុណា ជួបសំណេះសំណាលជាមួយបុគ្គលិកអចិន្ត្រៃយ៍និងជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលត្រូវធ្វើសមាហរណកម្មជាមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

បានផ្សាយនៅ ថ្ងៃទី 30 ខែ សីហា ឆ្នាំ2018 02:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយបុគ្គលិកជំនាញនិងអចិន្ត្រៃយ៍ចំនួន៣៥៥នាក់ ដែលត្រូវធ្វើសមាហរណកម្មជាមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ពិធីនេះរៀបចំឡើងនៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្នុងបំណងផ្តល់ដំណឹងអំពីលក្ខខណ្ឌមួយចំនួនដែលត្រូវអនុវត្ត និងការទទួលបាននូវផលប្រយោជន៍សាធារណៈជាច្រើនផ្សេងទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល រាប់បញ្ចូលទាំងឱកាសនៃបង្កើតអាជីពវិជ្ជាជីវៈ ការទទួលបានការផ្តល់សេចក្តីទុកចិត្តតែងតាំងឱ្យទទួលភារកិច្ចថ្មីៗ និងការដំឡើងប្រាក់បៀរវត្សរ៍នៅពេលក្លាយខ្លួនជាមន្ត្រីរាជការ។

បន្ថែមពីនោះ លោកជំទាវក៏ក្រើនរំឭកដល់បុគ្គលិកទាំងអស់ថា ក្នុងនាមជាមន្ត្រីអាជ្ញាធរជាតិអប្សរាដែលបំពេញការងារអភិរក្សលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ គឺជាភ័ព្វសំណាងមួយដែលមនុស្សជាច្រើនប៉ងប្រាថ្នា។ ដូច្នេះ សូមឱ្យមន្ត្រីទាំងអស់ត្រូវបំពេញការងារដោយយកចិត្តទុកដាក់ មានវិន័យត្រឹមត្រូវខ្ជាប់ខ្ជួន ផ្ចិតផ្ចង់ក្នុងការងារ និងរៀនសូត្រដកស្រង់យកបទពិសោធន៍ការងារឱ្យបានកាន់តែច្រើនដើម្បីភាពរីកចម្រើននៃសមត្ថភាពរបស់ខ្លួន និងប្រសិទ្ធភាពការងារ ព្រោះថាមន្ត្រីទាំងនេះគឺជាសសរទ្រូងយ៉ាងរឹងមាំក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ និងអាចក្លាយជាថ្នាក់ដឹកនាំស្ថាប័នអាជ្ញាធរជាតិអប្សរានាពេលអនាគត៕













នាព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមព្រះរាជពិធីគោរពព្រះបរមវិញ្ញាណក្ខន្ធអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ ចំពោះការយាងចូលទីវង្គត់គម្រប់៦ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
ឆ្លងកាត់ជីវិតសិក្សា បទពិសោធន៍ការងារផ្នែកបុរាណវិទ្យា និងការស្រាវជ្រាវជាង២០ឆ្នាំជាមួយស្ថាប័នជាតិ-អន្តរជាតិ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រូវបានសកលវិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨។
ដើម្បីពង្រីកវិសាលភាពនៃរមណីយដ្ឋានអង្គរលើឆាកអន្តរជាតិ តាមរយៈការចងសម្ពន្ធភាពជាមួយរមណីយដ្ឋានផ្សេងៗលើសកលលោក នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរអប្សរាបានសម្រេចុះអនុស្សារណៈនៃការយោគយល់គ្នាមួយជាមួយឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា។ អនុស្សារណៈនេះធ្វើឡើងស្របគ្នានឹងពិធីប្រកាសសម្ពោធស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូនៃប្រទេសកាណាដា ក្នុងន័យរឹតចំណងភាពជាបងប្អូននៃរមណីយដ្ឋានពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងឧទ្យានណាយហ្គារ៉ា ដើម្បីស្វែងរកកិច្ចសហការរួមគ្នា លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៃរមណីយដ្ឋានទាំងពីរ។
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...179180បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0232
ម្សិលមិញ
:
2889
សប្តាហ៍នេះ
:
05409
ខែនេះ
:
0037069
សរុប
:
007291500