ព័ត៌មានថ្មីៗ

វិទ្យាស្ថានជាតិស្រាវជ្រាវណារ៉ាប្រគល់វត្ថុបុរាណដែលបានពីកំណាយស្រាវជ្រាវនិងជួសជុលនៅតំបន់អង្គរជូនអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 30 ខែ សីហា ឆ្នាំ2018 02:13 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោក Hiroshi SUGIYAMA ប្រធានគម្រោងវិទ្យាស្ថានជាតិស្រាវជ្រាវណារ៉ារបស់ប្រទេសជប៉ុន បាននាំយកវត្ថុបុរាណដែលបានពីការធ្វើកំណាយស្រាវជ្រាវនៅឡតានីនិងការជួសជុលប្រាសាទតុបខាងលិច មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។

វត្ថុបុរាណទាំងនេះមានបំណែកកុលាលភាជន៍ដែលបានពីកំណាយស្រាវជ្រាវនៅឡតានី និងបំណែកតូចល្អិតធ្វើពីលោហធាតុ ដែលសង្ស័យថាជារបស់ដែលគេយកមកធ្វើពិធីបូជាអ្វីមួយនៅប្រាសាទតុបខាងលិច។ វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា មានសេចក្តីរីករាយក្នុងការគោរពទៅតាមច្បាប់បេតិកភណ្ឌនៃប្រទេសកម្ពុជា និងមានមោទកភាពណាស់ ដែលបានចូលរួមចំណែកក្នុងថែរក្សា ការពារ ជួសជុល និងអភិរក្សនូវសំណង់បុរាណក្នុងតំបន់អង្គរ ព្រមទាំងការស្រាវជ្រាវនៅទីនេះផង។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងពិធីទទួលនូវវត្ថុទាំងនោះបានកត់សម្គាល់ថា វិទ្យាស្ថានជាតិស្រាជ្រាវណារ៉ារបស់ប្រទេសជប៉ុន គឺជាស្ថាប័នអន្តរជាតិទី១ដែលបានប្រគល់នូវបុរាណវត្ថុដល់អាជ្ញាធរជាតិអប្សរាក្រោយធ្វើការស្រាវជ្រាវរួចរាល់។ ការប្រគល់វត្ថុបុរាណទាំងនោះមកអាជ្ញាធរជាតិអប្សរានាពេលនេះ គឺតបតាមការអំពាវនាវរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលលោកជំទាវបានអំពាវនាវនាឱកាសជួបប្រជុំជាមួយស្ថាប័នអន្តរជាតិបំពេញភារកិច្ចក្នុងរមណីយដ្ឋានអង្គរឱ្យបញ្ជូនវត្ថុបុរាណនានាដែលប្រទះឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវឬជួសជុល មកអាជ្ញាធរជាតិអប្សរាដើម្បីចុះបញ្ជីសារពើភណ្ឌក្នុងក្របខណ្ឌជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ឯកឧត្តម ហង់ ពៅ បន្តទៀតថា វត្ថុទាំងនេះនឹងត្រូវរក្សាទុកនៅអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាអំពីប្រវត្តិ ចុះបញ្ជីសារពើភណ្ឌ និងធ្វើការជួសជុលអភិរក្សនូវបុរាណវត្ថុសិល្បៈទាំងនេះឱ្យបានល្អប្រសើរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវិទ្យាស្ថានជាតិស្រាវជ្រាវណារ៉ា ដែលមានកិច្ចសហការដ៏ល្អជាមួយអាជ្ញាធរជាតិអប្សរាជាច្រើនឆ្នាំលើកិច្ចការអភិរក្សនិងជួសជុលប្រាសាទក្នុងតំបន់អង្គរ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនមនុស្ស និងការផ្តល់ការងារដល់អ្នកជំនាញខ្មែរផងដែរ៕













នារាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សិល្បៈស្បែកធំខ្មែរនិងសិល្បៈ Arirang របស់កូរ៉េ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់មនុស្សជាតិត្រូវបានបង្ហាញរួមគ្នា ដើម្បីអបអរការបញ្ចប់គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនារាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដែលព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាយស៊ីស៊ី-អង្គរ និងព្រះរាជពិធីលៀងសាយភោជន៍ នៅព្រះលានជល់ដំរី ក្រុងអង្គរធំ ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាមានកិត្ដិយសដោយបានចូលរួមថ្វាយបដិសណ្ឋារកិច្ច និងថ្វាយដំណើរយាងនិវត្តរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេច មហាក្សត្រី នរោត្តម មុនីនាថ សីហនុ តាមព្រះទីនាំងពិសេសត្រឡប់ទៅរាជធានីភ្នំពេញវិញបន្ទាប់ពីបំពេញព្រះរាជកិច្ចដ៏ថ្លៃថ្លាមួយចំនួននៅខេត្តសៀមរាប។
កិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ បានបិទបញ្ចប់ជាមួយនឹងលទ្ធផលដ៏គួរឱ្យមោទនភាព។ កិច្ចប្រជុំ ដែលអមជាមួយនឹងការប្រារព្ធខួប ២៥ឆ្នាំ របស់អាយស៊ីស៊ី-អង្គរ ដែលមានការចូលរួមពីព្រះវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសាទរពីភ្ញៀវជាតិ និងអន្ដរជាតិ។
នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ នាសាលសន្និសីទសុខាសៀមរាប បានប្រារព្ធពិធីចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរីនៅក្នុងទីក្រុងអង្គរធំ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា សហប្រធានអាយស៊ីស៊ី-អង្គរ រួមទាំងអ្នកជំនាញជាតិនិងអន្តរជាតិជាច្រើនទៀត។
ដើមដំបូងមុន12345...189190បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
8189
ម្សិលមិញ
:
5965
សប្តាហ៍នេះ
:
14154
ខែនេះ
:
0062350
សរុប
:
007653049