ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបើកវគ្គអប់រំយុវជនស្ម័គ្រចិត្តការងារបេតិកភណ្ឌមកពី១០ប្រទេសផ្សេងគ្នា

បានផ្សាយនៅ ថ្ងៃទី 09 ខែ សីហា ឆ្នាំ2018 04:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរាបានបើកកម្មវិធីអប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក ដែលមានរយៈពេល១២ថ្ងៃនៅតំបន់អង្គរ ចាប់ផ្តើមពីថ្ងៃទី០៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដោយមានយុវជស្ម័គ្រចិត្តចូលរួមប្រមាណ២០រូប មកពី១០ប្រទេសនិងកម្ពុជាផង។

កម្មវិធីនេះ រៀបចំដោយកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ ក្នុងគោលបំណងជំរុញឱ្យយុវជនមានការចូលរួមការងារពាក់ព័ន្ធនឹងបេតិកភណ្ឌដើម្បីឲ្យពួកគេបានស្វែងយល់ពីវប្បធម៌របស់គ្នាទៅវិញទៅមក ដឹងពីវិធីថែរក្សា ការពារបេតិកភណ្ឌនៃប្រទេសផ្សេងៗ។

តាមគម្រោង រយៈពេល១២ថ្ងៃនៃកម្មវិធីនេះ យុវជនស្ម័គ្រចិត្ត នឹងចូលរួមស្តាប់បទបង្ហាញពីមន្ត្រីជំនាញ ទាក់ទងនឹងការវិវត្ត ការអភិរក្ស ការគ្រប់គ្រងទឹក សហគមន៍ និងមានការចុះទៅតាមប្រាសាទផ្សេងៗដើម្បីស្វែងយល់ពីសំណង់ប្រវត្តិសាស្រ្ត ការរស់នៅរបស់សហគមន៍ និងការសិក្សាពីកុលាលភាជន៍ និងសារមន្ទីរជាដើម។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានយុវជនបេតិកភណ្ឌនៃសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា យុវជនមានតួនាទីសំខាន់ណាស់ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌរបស់ខ្លួន។ កម្មវិធីនេះ នឹងជួយឲ្យយុវជនយល់ដឹងពីវប្បធម៌ចម្រុះនៃប្រទេសផ្សេងៗ ហើយមានគំនិតស្រឡាញ់ថែរក្សាវប្បធម៌របស់ខ្លួន ជាពិសេស គឺបង្កើតភាពស្និទ្ធស្នាល គោរពឲ្យតម្លៃដល់បេតិកភណ្ឌរបស់ជាតិសាសន៍ផ្សេងៗពីខ្លួន។

លោក ឃីម ហ្វីណង់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប លើកឡើងថា លោកពិតជារីករាយដែលបានរួមចំណែកសហការលើការរៀបចំអប់រំបេតិកភណ្ឌនេះ។ លោកបញ្ជាក់ថា យុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកជំរុញឱ្យយុវជនវ័យក្មេងចូលរួកម្មវិធីអប់រំបេតិកភណ្ឌ ជាក់ស្តែងកម្មវិធីអង្គរសង្ដ្រានដែលមានការចូលរួមពីយុវជន ដែលបានចូលរួមកម្មវិធីបេតិកភណ្ឌ បង្ហាញបេតិកភណ្ឌ និងចូលរួមថែរក្សាបេតិកភណ្ឌ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សិក្ខាកាមដែលមកសិក្សានៅពេលនេះពិតជាបានស្គាល់ខ្លះៗមិនខាន អំពីវប្បធម៌ និងអារ្យយធម៌របស់ខ្មែរ ព្រោះអង្គរគឺជាដែនដីនៃវប្បធម៌។ ឯកឧត្តមសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗពីការចែករំលែកនូវទ្រឹស្តី និងមេរៀនស្តីអំពីវប្បធម៌ អារ្យធម៌ខ្មែរ និងការអភិរក្សតំបន់អង្គរ តាមរយៈអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរានៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សូមបញ្ជាក់ថាសិក្ខាកាម១៥រូប មកពីប្រទេស Austria, France, Korea, Lebanon, Tunisia, China, Czech Republic, India, Philippines និងមានការចូលរួមពីយុវជនថ្នាក់ជាតិមាន១០រូប ក្នុងនោះ៥រូបមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ៣រូបមកពីអាជ្ញាធរជាតិអប្សរា ១រូបមកពីអាជ្ញាធរជាតិព្រះវិហារ និង១រូបមកពីអាជ្ញាធរជាតិសំបូរព្រៃគុក សរុបចំនួន២០នាក់។
នេះជាលើកទីពីរហើយដែលអាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលដូចគ្នានេះឡើងនៅឆ្នាំ២០១៦ ដើម្បីបង្កើនចំណេះយុវជន និងបណ្តុះគំនិតយុវជនឱ្យមានចិត្តស្រលាញ់បេតិកភណ្ឌ និងចូលរួមថែរក្សានូវតម្លៃបេតិកភណ្ឌពិភពលោក ទោះបីជាជាតិសាសន៍អ្វីក៏ដោយ៕

















អស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) ធ្វើសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ ដើម្បីពិនិត្យវាយតម្លៃតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ថាបានអនុលោមតាមចំណុចទាមទារនៃស្តង់ដារ ISO14001:2015 ដែរឬទេនោះ ជាលទ្ធផលពុំមានឃើញភាពមិនអនុលោមទេ។
នៅទីតាំងមុខប្រាសាទអង្គរវត្តនិងព្រះលានជល់ដំរីក្នុងបរិវេណក្រុងអង្គរធំ អាជ្ញាធរជាតិអប្សរានឹងរៀបចំពិព័រណ៍រូបថតស្តីពីសកម្មភាព សមិទ្ធផល និងការងារសំខាន់ៗ ក្នុងឱកាសខួបលើកទី២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហាញជូនសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ទស្សនាស្វែងយល់បន្ថែមពីការងាររបស់អាជ្ញាធរជាតិអប្សរា។
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
14146
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
36864
ខែនេះ
:
0317693
សរុប
:
010273840