ព័ត៌មានថ្មីៗ

សកម្មភាពជួសជុលប្រចាំថ្ងៃរបស់ក្រុមការងារអគ្គីសនីអាជ្ញាធរជាតិអប្សរាកំពុងជួសជុលភ្លើងបំភ្លឺតាមដងផ្លូវមួយចំនួនទាំងនៅក្នុងនិងនៅខាងក្រៅរមណីយដ្ឋានអង្គរដូចជា ផ្លូវ៦០ម៉ែត្រ ផ្លូវកូម៉ៃ ផ្លូវហ្សាលដឺហ្គោលទៅចំបក់កំណប់ និងផ្លូវជុំវិញអង្គភាពនគរបាលការពារបេតិកភ័ណ្ឌ

បានផ្សាយនៅ ថ្ងៃទី 09 ខែ សីហា ឆ្នាំ2018 10:32 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា























ការរុះរើផ្ទះចាស់ដើម្បីសាងសង់ផ្ទះថ្មីជំនួស មិនត្រូវបានហាមឃាត់ឡើយក្នុងករណីដែលប្រជាពលរដ្ឋទាំងអស់នោះជាប្រជាជនចាស់រស់នៅក្នុងតំបន់អង្គរតាំងពីដើមមក ។ ម្យ៉ាងទៀត ការសុំតសំយ៉ាបផ្ទះ ធ្វើផ្ទះបាយ ធ្វើជង្រុក ធ្វើរបងផ្ទះ ធ្វើបង្គន់ ធ្វើរោងលក់ឥវ៉ាន់ ធ្វើរោងគោ ទ្រុងមាន់ ទ្រុងជ្រូក ។ល។ ក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាដែលចុះជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងសហការី ព្រមទាំងក្រុមការងារអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងផ្ទាល់នៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៥ ឆ្នាំ២០១៧ ដែលនឹងមកដល់នាពេលប៉ុន្មានខែខាងមុខនេះ។
អាជ្ញាធរជាតិអប្សរាបានបែងចែកក្រុមការងារសហគមន៍ជា៧ក្រុមដោយឡែកពីគ្នាដែលក្រុម៥ ចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងបណ្តាស្រុកក្រុងទាំង៥ក្នុងតំបន់អង្គរ ដែលជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា រួមមានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក និង២ក្រុមទៀតសម្រាប់អប់រំផ្សព្វផ្សាយបេតិកភណ្ឌតាមគ្រឹះស្ថានសិក្សានិងក្រៅតំបន់អង្គរ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
25665
ម្សិលមិញ
:
24645
សប្តាហ៍នេះ
:
25665
ខែនេះ
:
0142964
សរុប
:
011605560