ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រកម្ពុជាផ្ញើសាររំលែកទុក្ខដល់គ្រួសារសពលោកសាស្រ្ដាចារ្យ Pierre-André Lablaude

បានផ្សាយនៅ ថ្ងៃទី 02 ខែ សីហា ឆ្នាំ2018 02:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសាររំលែកទុក្ខដល់គ្រួសារសពលោកសាស្រ្ដាចារ្យ Pierre-André Lablaude អ្នកជំនាញការអាដហុក (Ad hoc) ផ្នែកអភិរក្ស នៃគណៈកម្មការអាយសីុសីុ-អង្គរ ដែលបានទទួលមរណភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នាទីក្រុងប៉ារីស ដោយជំងឺគាំងបេះដូង។ ក្នុងព្រះរាជសារដែលបានផ្ញើទៅលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការសោកស្ដាយ ចំពោះការបាត់បង់លោកសាស្រ្ដាចារ្យ ដែលបានបំពេញបេសកកម្មអន្ដរជាតិដ៏វិសេសវិសាល ចាប់តាំងពីរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២។

ជាមួយគ្នានេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រោសប្រទាននូវមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍ ដល់សពរបស់លោកសាស្រ្ដាចារ្យ Pierre-André Lablaudeដើម្បីឱ្យស័ក្ដិសមចំពោះការលះបង់របស់លោកសាស្រ្ដាចារ្យ ក្នុងការងារជាច្រើនដើម្បីបុព្វហេតុរមណីយដ្ឋានអង្គរ៕







បន្ទាប់ពីបានធ្វើសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លើគ្រប់នាយកដ្ឋាន និងអង្គភាពទាំងអស់ គឺនៅតែបន្តភាពវិជ្ជមាន ដោយពុំមានភាពមិនអនុលោមណាមួយឡើយ ប៉ុន្តែមានចំណុចតាមសង្កេតចំនួន១៣ និងការផ្តល់អនុសាសន៍មួយចំនួនរបស់សវនករ ដែលតម្រូវឲ្យនាយកដ្ឋាននីមួយៗធ្វើការកែលម្អឡើងវិញ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងពិធីបិទសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារISO14001 នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។
អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹក បានសហការជាមួយក្រុមអ្នកជំនាញនៃបណ្តាសាកលវិទ្យាល័យចំនួន៥ក្នុងប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវឡើងវិញអំពីជីវៈចម្រុះ និងគុណភាពទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដងស្ទឹងសៀមរាប និងបឹងទន្លេសាប។ គម្រោងនេះមានឈ្មោះថា “គម្រោងវាយតម្លៃឡើងវិញនូវយន្តការធ្វើឲ្យមានស្ថិរភាពនៃជីវៈចម្រុះ (EMSB)” នឹងត្រូវចំណាយពេល៣ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨។
ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួល ជួបការចូលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូជប៉ុនដឹកនាំដោយលោក Shinji Wada អភិបាលក្រុងKomatsu នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
បង្គោលរបងឈើព័ទ្ធលួសបន្លាប្រវែងប្រហែល៣០០ម៉ែត្រ ដែលមិនស្គាល់ម្ចាស់បានដាំនៅចំកណ្តាលទ្រូងផ្លូវបុរាណពីលលៃទៅអង្គរ ត្រង់ទីតាំងចន្លោះភូមិព្រៃគុយនិងភូមិគោកចាន់ ត្រូវបានកម្លាំងចម្រុះរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យាន និងនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធដែនដី មានភូមិព្រៃគុយ ប៉ុស្តិ៍រដ្ឋបាលសង្កាត់អំពិល និងក្រុមប្រឹក្សាសង្កាត់អំពិល ធ្វើការចុះរុះរើចេញនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
19589
ម្សិលមិញ
:
19908
សប្តាហ៍នេះ
:
19589
ខែនេះ
:
0300418
សរុប
:
010256565