ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាយកបាច់ផ្កាចូលរួមបុណ្យសពលោកសាស្ត្រាចារ្យ Lablaude នៅទីក្រុងបារីស

បានផ្សាយនៅ ថ្ងៃទី 02 ខែ សីហា ឆ្នាំ2018 11:14 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍ក្រៀមក្រំក្រៃលែង ចំពោះមរណភាពរបស់លោកសាស្រ្ដាចារ្យ Pierre-André Lablaude អ្នកជំនាញការ adhoc ផ្នែកអភិរក្សនៃគណៈកម្មការអាយសីុសីុ-អង្គរ ហើយលោកសាស្ត្រចារ្យបានបំពេញតួនាទីនេះចាប់ពីវិនាទីដំបូង ដែលរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពោលតាំងពីដើមទស្សវត្តឆ្នាំ១៩៩០មកម្លេះ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បានផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់របស់លោកសាស្រ្ដាចារ្យ Lablaudeនិងបានរំលឹកនូវការងារជាច្រើនរបស់លោកក្នុងការជួយរមណីយដ្ឋានអង្គររហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា តាមរយៈតំណាងស្ថានទូតកម្ពុជា និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូនៅទីក្រុងបារីស បានយកបាច់ផ្កាចូលរួមក្នុងពិធីបុណ្យសពរបស់លោកសាស្រ្ដាចារ្យ Lablaudeដើម្បីចូលរួមគោរពវិញ្ញាក្ខន្ធរបស់លោកផងដែរ៕




តបតាមសេចក្តីជូនដំណឹងលេខ ៨៥៣/១៩ រប.សជណ របស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង បានដឹកនាំកម្លាំងជំនាញចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី និងទេសភាពវប្បធ៌ម និងនាយកដ្ឋានគ្រប់គ្រងទឹក ចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនឹងរៀបចំតាំងពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា” លើកទី១នៅលើទឹកដីសៀមរាប នាថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបលើកទី១៥០ឆ្នាំរបស់មហាត្មៈគន្ធី (Mohatma Gandhi) សហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ និងក្រុមហ៊ុនវិចិត្រាឥណ្ឌានាំចេញ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ តំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលជា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា នារយៈពេល៩ខែក្នុងឆ្នាំ២០១៩នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ៨៧៩ករណី។ ការអនុញ្ញាតខាងលើបាន ផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១០៦ករណី ស្រុកអង្គរធំចំនួន១១៥ករណី ស្រុកពួកចំនួន ១៨៥ករណី ស្រុកបន្ទាយស្រីបានចំនួន ១៦៧ករណី និងក្រុងសៀមរាបចំនួន ៣០៦ករណី។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1043
ម្សិលមិញ
:
1879
សប្តាហ៍នេះ
:
06070
ខែនេះ
:
0169999
សរុប
:
009352281