ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាយកបាច់ផ្កាចូលរួមបុណ្យសពលោកសាស្ត្រាចារ្យ Lablaude នៅទីក្រុងបារីស

បានផ្សាយនៅ ថ្ងៃទី 02 ខែ សីហា ឆ្នាំ2018 11:14 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍ក្រៀមក្រំក្រៃលែង ចំពោះមរណភាពរបស់លោកសាស្រ្ដាចារ្យ Pierre-André Lablaude អ្នកជំនាញការ adhoc ផ្នែកអភិរក្សនៃគណៈកម្មការអាយសីុសីុ-អង្គរ ហើយលោកសាស្ត្រចារ្យបានបំពេញតួនាទីនេះចាប់ពីវិនាទីដំបូង ដែលរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពោលតាំងពីដើមទស្សវត្តឆ្នាំ១៩៩០មកម្លេះ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បានផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់របស់លោកសាស្រ្ដាចារ្យ Lablaudeនិងបានរំលឹកនូវការងារជាច្រើនរបស់លោកក្នុងការជួយរមណីយដ្ឋានអង្គររហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា តាមរយៈតំណាងស្ថានទូតកម្ពុជា និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូនៅទីក្រុងបារីស បានយកបាច់ផ្កាចូលរួមក្នុងពិធីបុណ្យសពរបស់លោកសាស្រ្ដាចារ្យ Lablaudeដើម្បីចូលរួមគោរពវិញ្ញាក្ខន្ធរបស់លោកផងដែរ៕




នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរាដែលដឹកនាំដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរមកដល់ខេត្តសៀមរាបរបស់ឯកឧត្តមប្រធានាធិបតីស្រីលង្កា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) និងលោកជំទាវ នៅព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីនិងលោកជំទាវអញ្ជើញមកទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ។ មានវត្តមានក្នុងពិធីនោះ រួមមានថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំង រួមនិងសិស្សានុសិស្សចូលរួមអបអរក្នុងពិធីនោះដ៏អធិកអធម៕
សម្រាប់ឆ្នាំ២០១៩ គឺជាលើកទី៣ហើយនៃកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ នៅរមណីយដ្ឋានអង្គរ ដែលមានយុវជនចូលរួម១៨នាក់ មកពី៨ប្រទេស គឺកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន។ កម្មវិធីនេះមានរយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីសិក្សានិងទទួលបទពិសោធន៍អំពីការងារអភិរក្សនិងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងថែរក្សារមណីយដ្ឋានអង្គរ។ ភារកិច្ចជាច្រើនដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តទាំងលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ រាល់សកម្មភាពអភិរក្ស និងអភិវឌ្ឍន៍ទាំងឡាយចាំបាច់ត្រូវបានផ្សព្វផ្សាយព័ត៌មានក្នុងទម្រង់ជារូបភាព និងជាវីដេអូអំពីសមិទ្ធិផល និងសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរាឱ្យបានទូលំទូលាយទៅកាន់សាធារណៈជនទូទៅ។
យោងតាមរបាយការណ៍ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរាក្នុងខែកក្កដាឆ្នាំ២០១៩នេះ ក្រុមការងារបានបន្តការងារចុះពិនិត្យអនុញ្ញាតការជួសជុលសំណង់តូចតាច ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន១០១ករណី។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2685
ម្សិលមិញ
:
3825
សប្តាហ៍នេះ
:
08974
ខែនេះ
:
0076583
សរុប
:
008920726