ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាយកបាច់ផ្កាចូលរួមបុណ្យសពលោកសាស្ត្រាចារ្យ Lablaude នៅទីក្រុងបារីស

បានផ្សាយនៅ ថ្ងៃទី 02 ខែ សីហា ឆ្នាំ2018 11:14 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍ក្រៀមក្រំក្រៃលែង ចំពោះមរណភាពរបស់លោកសាស្រ្ដាចារ្យ Pierre-André Lablaude អ្នកជំនាញការ adhoc ផ្នែកអភិរក្សនៃគណៈកម្មការអាយសីុសីុ-អង្គរ ហើយលោកសាស្ត្រចារ្យបានបំពេញតួនាទីនេះចាប់ពីវិនាទីដំបូង ដែលរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពោលតាំងពីដើមទស្សវត្តឆ្នាំ១៩៩០មកម្លេះ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បានផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់របស់លោកសាស្រ្ដាចារ្យ Lablaudeនិងបានរំលឹកនូវការងារជាច្រើនរបស់លោកក្នុងការជួយរមណីយដ្ឋានអង្គររហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា តាមរយៈតំណាងស្ថានទូតកម្ពុជា និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូនៅទីក្រុងបារីស បានយកបាច់ផ្កាចូលរួមក្នុងពិធីបុណ្យសពរបស់លោកសាស្រ្ដាចារ្យ Lablaudeដើម្បីចូលរួមគោរពវិញ្ញាក្ខន្ធរបស់លោកផងដែរ៕




នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
4880
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
39300
ខែនេះ
:
0120577
សរុប
:
009302859