ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលផ្លូវ៦០ម៉ែត្រដែលរងនូវការខូចខាត

បានផ្សាយនៅ ថ្ងៃទី 02 ខែ សីហា ឆ្នាំ2018 08:50 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីស្ពាននាគរហូតដល់រង្វង់មូលអាជ្ញាធរជាតិអប្សរា បាន រងនូវការខូចខាតដោយអន្លើដែលបណ្តាលមកពីទឹកភ្លៀងនិងកំណើនចរាចរណ៍ខ្លាំងបង្កឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាជននិងភ្ញៀវទេសចរ។

ដោយពិនិត្យមើលឃើញស្ថានភាពលំបាកនេះ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ បានកំពុងធ្វើការជួសជុលកន្លែងខូចខាតទាំងនេះយ៉ាងសស្រាក់សស្រាំឱ្យបានទាន់ពេលវេលាមុនភ្លៀងធ្លាក់មកទៀត។ អាជ្ញាធរជាតិអប្សរាក៏សូមការយោគយល់អធ្យាស្រ័យពីអ្នកធ្វើដំណើរទាំងអស់ចំពោះ បញ្ហាយឺតយ៉ាវក៏ព្រោះនេះជារដូវវស្សា ហើយមានភ្លៀងធ្លាក់ជាច្រើនថ្ងៃដែលមិនអនុគ្រោះដល់ការជួសជុល ទើបបណ្តាលឱ្យមានការពន្យារពេលរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះ៕











នៅព្រឹកថ្ងៃទី០៥ ខែតុលា ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យមើលទីតាំងសួនមុខប្រាសាទអង្គរវត្តដែលនឹងត្រូវដាំដើមឈើអនុស្សាវរីយ៍នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ខាងមុខ។
វាលស្មៅខៀវស្រងាត់មុខប្រាសាទអង្គរវត្តបានកំពុងតែមានភាពស្រស់បំព្រង។ ទីកន្លែងនេះត្រូវលម្អបន្ថែមដោយផ្កាក្រវ៉ាន់ចំនួន៣០០ដើម រួមនឹងដើមឈើធ្នង់ចំនួន៧០ដើម ដែលផ្កានិងដើមឈើទាំងនោះត្រូវចូលរួមដាំជានិមិត្តរូបដោយរដ្ឋមន្ត្រីបរិស្ថានអាស៊ាននិងប្រទេសជាដៃគូពាក់ព័ន្ធ។
នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើមានហានិភ័យ សម្អាត និងលាងផ្លូវសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីលើកសោភ័ណភាពបរិស្ថាន ខណៈដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
14175
ម្សិលមិញ
:
23792
សប្តាហ៍នេះ
:
14175
ខែនេះ
:
0095452
សរុប
:
009277734