ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំជួយសង់ផ្ទះ និងបុកអណ្ដូង២ដល់ពលរដ្ឋក្រីក្រ

បានផ្សាយនៅ ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ2018 10:11 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមលេខាធិការដ្ឋានសហគមន៍ប្រចាំស្រុកអង្គរធំ ដែលដឹកនាំដោយអគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ កាលពីសប្ដាហ៍កន្លងទៅ បានចុះជួយធ្វើផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង និងបានបុកអណ្ដូងទឹកចំនួន២ ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត។

ក្នុងអំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ឯកឧត្តមអគ្គនាយករង បានជួបប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយបានជួយជាសម្ភារមួយចំនួនដល់ពួកគេក្នុងការសង់ផ្ទះ ដូចជាសសរ ដែកគោល រួមនិងថវិកាមួយចំនួន។ ក្រៅពីនេះ តបតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន២គ្រួសារ ក្នុងឃុំគោលដៅខាងលើ ឯកឧត្តមប្រធានក្រុមការងារសហគមន៍ ក៏បានជួយបុកអណ្ដូងទឹកចំនួន២ផងដែរ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

គួររឮកថា ក្នុងខែ មិថុនា ឆ្នាំ២០១៨នេះ ក្រុមលេខាធិការដ្ឋានសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ អនុញ្ញាតសាងសង់ និងជួសជុលតូចតាចចំនួន ២៤៣ករណី ក្នុងនោះបានអនុញ្ញាតចំនួន ១៣៥ករណី។ ក្នុងចំណោម ១៣៥ករណីនោះ រួមមាន ស្រុកប្រាសាទបាគង ១៥ករណី ស្រុកអង្គរធំ ៨ករណី ស្រុកពួក ១៨ករណី ក្រុងសៀមរាប ៩០ករណី និងស្រុកបន្ទាយស្រី ៨ករណី៕













នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា។
ព្រឹត្តិការណ៍សមរាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញវត្តមានដ៏ត្រចះត្រចង់នៃដួងព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្ត បង្កើតបាននូវទស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាលទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី។
សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន នៅព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០១៩ បានចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកុមារ គថ្លង់ និងពិការភ្នែកនៅវិទ្យាល័យអប់រំពិសេសសៀមរាប មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។ មានវត្តមានជាអធិបតីភាពក្នុងពិធីនោះដែរ រួមមានគណៈអភិបាលខេត្ត សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងមន្រ្ដីរាជការនៃអង្គភាព មន្ទីពាក់ព័ន្ធនានាជុំវិញខេត្តសៀមរាបយ៉ាងច្រើនកុះករ។
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
ឯកឧត្តម មូន ចេអុិន(Moon Jae-In) និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កូរ៉េ មកបំពេញទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដែលអមដំណើរយ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។
ដើមដំបូងមុន12345...203204បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0465
ម្សិលមិញ
:
2406
សប្តាហ៍នេះ
:
04983
ខែនេះ
:
0113554
សរុប
:
008269521