អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោកដល់មន្ត្រី-បុគ្គលិកចំនួន១០០នាក់ អាជ្ញាធរជាតិអប្សរា

ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោកដល់មន្ត្រី-បុគ្គលិកចំនួន១០០នាក់

បានផ្សាយនៅ ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ2018 09:56 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នាសាលសន្និសីទ អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២-៦ ខែកក្កដា ឆ្នាំ២០១៨ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងបន្ថែមនិងឱ្យមន្ត្រីបុគ្គលិកពាក់ព័ន្ធយល់ដឹងកាន់តែស៊ីជម្រៅអំពីការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ការពារបេតិកភណ្ឌ«អង្គរ» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។​

វាគ្មិននៃវគ្គបណ្តុះបណ្តាលខាងលើមានលោកបណ្ឌិតអ៊ា ដារឹទ្ធ លោក អ៉ឹម សុខរិទ្ធី អនុប្រធានមជ្ឍមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានធ្វើបទបង្ហាញដល់សិក្ខាកាមនូវអារ្យធម៌បុរេប្រវត្តិសាស្រ្ត ប្រវត្តិសាស្រ្តពិភពលោកទូទៅ និងសង្ខេបប្រវត្តិសាស្រ្តខ្មែរ តាំងពីសម័យបុរេប្រវត្តិសាស្រ្ត សម័យមុនអង្គរ សម័យអង្គរ ដែលជាអតីតរាជធានី និងជាអាណាចក្រខ្មែរ នាសម័យអង្គរ។

វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើប្រវត្តិសាស្រ្ត អារ្យធម៌ និងបេតិកភណ្ឌ។ លើសពីនេះគឺគោលការណ៍អភិរក្សតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក បង្ហាញដល់សិក្ខាកាមផងដែរ មុននឹងលើកឡើងអំពីអាជ្ញាធរជាតិអប្សរា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ទាក់ទងអំពីការគ្រប់គ្រងមន្ត្រី-បុគ្គលិក។

ម្យ៉ាងទៀតខិតខំធ្វើយ៉ាងណាគ្រប់គ្រងប្រព័ន្ធផ្លូវទឹកបុរាណក្នុងឧទ្យានអង្គរ ការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។ ការគ្រប់គ្រងសំណង់លំនៅដ្ឋានខ្មែរក្នុងតំបន់អង្គរ និងគ្រប់គ្រងលំនៅដ្ឋានខ្មែរ ដែលជាកិច្ចការដ៏មានសារៈសំខាន់ រួមនិងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌក្រុងសៀមរាប អង្គរ និងការអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់អង្គរ។

គួរបញ្ជាក់ថា សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តានេះ គឺជាមន្រ្តី បុគ្គលិកមកពីនាយកដ្ឋានផ្សេងៗរួមមាននាយកដ្ឋានផ្សព្វផ្សាយ៦នាក់ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ ៧នាក់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ១២នាក់ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ៥នាក់ នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ ១០នាក់ មជ្ឍមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ៥នាក់ លេខាធិការដ្ឋានសហគមន៍ ៥នាក់ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ២នាក់ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ៣នាក់ នាយកដ្ឋានអភិវឌ្ឍន៍បេតិកភណ្ឌក្នុងក្រុងតំបន់សៀមរាប៣នាក់ នាយកដ្ឋានគណៈកម្មការអន្តរក្រសួងបន្តដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ ទេសចរណ៍២នាក់ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ៣នាក់ នាយកដ្ឋានរៀបចំដែនដី និគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ១០នាក់ នាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍៤នាក់ នាយកដ្ឋានគ្រប់គ្រង់ទឹក៥នាក់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ៥នាក់ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ៦នាក់ នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារះ៣នាក់ អង្គភាពគ្រប់គ្រង់បរិស្ថាន “EMS”២នាក់ និងក្រុមការងារអធិការកិច្ច២នាក់ សរុបចំនួន១០០នាក់៕













នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ បានជួបជុំសំណេះសំណាលជាមួយភ្នាក់ងារប្រាសាទ និងបុគ្គលិកសារមន្ទីរដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សរុបជាង៥០០នាក់។
ដោយចរាចរណ៍ ការដឹកជញ្ជូនធំៗលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ (ផ្លូវស្វាយធំ) ធ្វើឱ្យផ្លូវនេះរងការខូចខាតមួយចំនួនធំ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងផ្តើមការជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងនៃប្រជាពលរដ្ឋភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសម្រេចជួសជុលផ្លូវលំមួយខ្សែដែលមានប្រវែង២៨០០ម៉ែត្រ ដែលបម្រើដល់សេចក្តីត្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកភូមិ។
ឆ្លើយតបទៅនឹងសំណូមពរនិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា កំពុងសាងសង់ទ្វារទឹកមួយកន្លែងដើម្បីគ្រប់គ្រងនិងស្ដុកទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំង។ អ្នកជំនាញពន្យល់ថា ទ្វារទឹកថ្មីនេះមានទីតាំងក្នុងអូរខ្លូត នៅលើទំនប់ចាស់ដែលអ្នកភូមិហៅថាទំនប់លោកតាស៊ត់ នឹងអាចគ្រប់គ្រងទឹកសម្រាប់ស្រោចស្រពស្រែចម្ការនិងដំណាំផ្សេងៗរបស់ពលរដ្ឋជិត១០០ ហិកតា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
10076
ម្សិលមិញ
:
16605
សប្តាហ៍នេះ
:
40238
ខែនេះ
:
0466209
សរុប
:
006779847