ព័ត៌មានថ្មីៗ

ចាប់ពីឆ្នាំ២០០០មក ការងារជួសជុលប្រាសាទក្នុងតំបន់រលួសមានការវិវត្តអ្វីខ្លះ?

បានផ្សាយនៅ ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ2018 01:40 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
តំបន់រលួសត្រូវបានគេស្គាល់ថា ជាអតីតរាជធានីដើមសម័យអង្គរ។ តំបន់នេះមានប្រាសាទចម្បងៗមួយចំនួន ដូចជាប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ មិនខុសពីប្រាសាទដ៏ទៃប្រាសាទក្នុងតំបន់នេះរងការខូចខាតជាច្រើន ដែលទាមទារឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា។

លោក តាន់ សុផលអនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញជាតិមួយរូបដែលបានចូលរួមជួសជុលប្រាសាទក្នុងតំបន់រលួសចាប់ពីឆ្នាំ២០០០មកទល់នឹងបច្ចុប្បន្ន បានរៀបរាប់នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ អាយស៊ីស៊ី-អង្គរ កាលពីដើមខែ មិថុនា ឆ្នាំ២០១៨ថា៖ ប្រាសាទក្នុងតំបន់រលួសដែលទទួលបានការជួសជុលមានដូចជា ប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ លោកបន្ថែមថា ការជួសជុលទាំងនោះភាគច្រើនជាការជួសជុលប្រាសាទឥដ្ឋ ដោយមានទាំងការទល់ទ្រ និងការជួសជុលផ្នែករចនាសម្ពន្ធ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការខូតខាតតទៅមុខទៀត។

១. ការជួសជុលប្រាសាទលលៃ

ការជួសជុលប្រាសាទលលៃគឺចាប់ពីឆ្នាំ២០០០មក ដោយផ្តើមពីកាងារតូច រហូតដល់ការងារធំ។ នៅទីនោះអ្នកជំនាញការខ្មែរបានរៀបចំទល់ទ្រ និងជួសជុលរចនាសម្ពន្ធប្រាសាទឥដ្ឋ។ តួប្រាង្គចំនួន២ ដែលទទួលបានការជួសជុលបានជាង ៥០ភាគរយ ដូចជាប្រាង្គនៅជ្រុងពាយ័ព្យមួយ និងនៅជ្រុងឦសានមួយ ហើយក្រុមការងាររំពឹងថា គម្រោងនេះនឹងអាចបញ្ចប់នៅក្នុងឆ្នាំ២០១៨នេះ។

២. ការជួសជុលប្រាសាទព្រះគោ

ការជួសជុលប្រាសាទព្រះគោ ចាប់ផ្តើមពីឆ្នាំ២០០១មក ដោយបានជួសជុលតួប្រាង្គកណ្តាល ដែលជាប្រាង្គធំជាងគេរួចរាល់ជាស្ថាពរនៅឆ្នាំ២០០៩។ ចំណែកប្រាង្គនៅជុំវិញទាំង៥ទៀត ក៏ទទួលបានការជួសជុលផ្នែកខ្លះដែរ ដូចជាសសរពេជ្រ និងសសរផ្អោប ហើយនៅឆ្នាំ២០១៦-២០១៧ ការជួសជុលបណ្ណាល័យនៅប្រាសាទព្រះគោ ក៏ត្រូវបានរួចរាល់ជាស្ថាពរ។

៣. ការជួសជុលប្រាសាទបាគង

ប្រាសាទបាគងដូចទៅនឹងប្រាសាទផ្សេងទៀតដែរក្នុងតំបន់រលួស គឺប្រាសាទភាគច្រើនសង់ពីដីឥដ្ឋ។ ការងារជួសជុលនៅប្រាសាទនេះ គឺបានជួសជុលប្រាង្គធំនៅជ្រុងពាយ័ព្យ ដែលជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការអាឡឺម៉ង់ GACP ដែលបានបញ្ចប់នៅដើមឆ្នាំ២០១៨។ បច្ចុប្បន្ន គម្រោងកំពុងបន្តជួសជុលប្រាង្គលេខ៨ ដែលជាប្រាសាទឥដ្ឋ ហើយនេះជាការងារមួយដ៏ធំសម្រាប់អាជ្ញាធរជាតិអប្សរា ដែលត្រូវការទាំងពេលវេលា និងថវិកា ដោយសារនៅទីតាំងនោះមានផ្តែធំមួយបានធ្លាក់នៅឆ្នាំ២០១០។ បច្ចុប្បន្នផ្តែនោះបានជួសជុលរួចរាល់ ហើយយើងនឹងរៀបចំឱ្យមានឡើងវិញ។

បើតាមអ្នកជំនាញការងារជួសជុលប្រាសាទ លោក តាន់ សុផល ការជួសជុលប្រាសាទក្នុងតំបន់រលួស មានជួបបញ្ហាមួយចំនួនផងដែរ។ លោកបញ្ជាក់ថា អ្នកបច្ចេកទេស ត្រូវគិតគូរឱ្យបានល្អិតល្អន់លើផ្នែកអ្វីមួយ ដូចជារចនាសម្ពន្ធ គឺការជួសជុលត្រូវគោរពទៅតាមទម្រង់ដើម ទាំងសោភណ្ឌភាព និងភាពរឹងមាំ គឺត្រូវបញ្ចូលធាតុផ្សំទាំងនេះតែមួយ ទើបការងារជួសជុលទទួលបានជោគជ័យ និងមានភាពយូរអង្វែង៕


















ស្ទឹងព្រះស្រុក ជាស្ទឹងធម្មជាតិដែលមានតាំងពីបុរាណមកហើយ ស្ថិតក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប មានប្រវែងសរុប៥៨០០ម៉ែត្រ។ ស្ទឹងនេះមានតួនាទីសំខាន់ដូចស្ទឹងរលួស ស្ទឹងសៀមរាបដែរ ព្រោះបានរំដោះទឹកជំនន់ពីតំបន់អង្គរនិងក្រុងសៀមរាប លើសពីនេះមានមុខងារជាអាងស្តុកទឹកសម្រាប់ប្រជាជនប្រើប្រាស់ និងធ្វើកសិកម្មក្នុងសហគមន៍ឃុំល្វាផងដែរ។
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្រ្តចារ្យ Azedine Beschaouch អគ្គលេខាធិការវិទ្យាសាស្រ្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អគ្គនាយករង និងប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យគម្រោងកែលម្អផ្លូវជុំវិញប្រាសាទបាយ័ន្ត ផ្លូវមុខប្រាសាទសួព្រ័ត និងការរៀបចំប្រព័ន្ធទឹកស្រោចស្រពនៅប្រាសាទអង្គរវត្ត។
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅរោងឆ្មាំប្រាសាទបាយ័ន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងអគ្គនាយករង និងប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរាបានបើកការប្រជុំស្តីអំពីបែបបទអនុវត្តការងារទូទៅ និងការចុះត្រួតពិនិត្យតាមដានការងារនៅការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ។
គម្រោងសា្រវជ្រាវបុរាណវិទ្យា MoDaThom (ម៉ូដាធំ) របស់វិទ្យាស្ថានសាលាបារាំងចុងបូព៌ាEFEO សហការជាមួយអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្រាវជ្រាវនៅក្នុងបរិវេណអតីតព្រះបរមរាជវាំងអង្គរធំ អស់រយៈកាលជិត២០ឆ្នាំមកហើយ។ ក្នុងឆ្នាំ២០១៩នេះ គម្រោងកំពុងបន្តធ្វើកំណាយបុរាណវិទ្យាកំពុងបន្តផ្នែកខាងត្បូង ខាងជើង និងខាងលិចជុំវិញក្បែរគ្រឹះប្រាសាទភិមានអាកាស។ ការងារនេះនឹងមានទិន្នន័យថ្មីបន្ថែម និងបញ្ជាក់ទៅលើព័ត៌មានដែលបានរកឃើញកាលពីឆ្នាំមុនៗ។ ការងារបុរាណវិទ្យា និងការវិភាគវិទ្យាសាស្រ្ត ទទួលបានលទ្ធផលជាបណ្តើរថា ព្រះបរមរាជវាំងបានស្ថាបនាជា១០ដំណាក់កាលផ្សេងៗគ្នា នៅក្នុងសម័យកាល៣ធំៗនៃប្រវត្តិសាស្រ្តខ្មែរ។ ក្នុងចំណោមសំណល់បុរាណវត្ថុសំខាន់ៗដែលប្រទះឃើញ ក៏មានភស្តុតាងមួយដែលអ្នកស្រាវជ្រាវភ្ញាក់ផ្អើលខ្លាំង មិនដែលជួបប្រទះនោះ គឺឃើញដើមធ្លកកប់ពីក្រោមនៃប្រាសាទភិមានអាកាស។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1026
ម្សិលមិញ
:
3613
សប្តាហ៍នេះ
:
01026
ខែនេះ
:
0109597
សរុប
:
008265564